កីឡាករឆ្នើម Cristiano Ronaldo នឹងត្រៀមបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមសេះបង្គង់ Juventus ទល់នឹងក្រុម Chievo នៅចុងសប្ដាហ៍ ចំថៃ្ង១៨ ឫ១៩ ខែសីហា ខាងមុខនេះ។

photo of Cristiano Ronaldo
តារាឆ្នើម Cristiano Ronaldo

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ពេល​នេះ​កំពុង​តែ​សម្រាក​លំហែកាយ​ជាមួយ​គ្រួសារ ក្រោយ​ហត់នឿយ​ក្នុង​ព្រឹត្តិការណ៍ World Cup និង​មិន​បាន​ទៅ​​ចូលរួម​លេងកម្ដៅ​សាច់​ដុំ​​ត្រៀម​រដូវ​កាល​ជាមួយ​ក្លឹប​ថ្មី​ឡើយ។ ប៉ុន្តែ​អ្នក​គាំទ្រ Juventus ជា​ច្រើន​សង្ឃឹម​​ពេល​លេង​ទល់​នឹង Chievo ពួក​គេ​នឹង​អាច​ឃើញ​វត្តមាន​របស់​ Ronaldo ជា​លើក​ដំបូង​ ចាប់​តាំង​ពី​គេ​ផ្ទេរ​​ពី Real Madrid​ ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ។

យ៉ាងណាក្ដី អ្នកគាំទ្ររបស់ក្លិបក្នុងប្រទេសអ៊ីតាលី សង្ឃឹមថារូបគេនឹងបង្ហាញខ្លួនជាលើកដំបូងដល់ក្រុមជើងឯក Seria A ៦រដូវកាលជាប់គ្នានេះទល់នឹងក្រុម Verona ដែលមានន័យថាប្រិយមិត្ដទាំងនោះនឹងអាចឃើញ Ronaldo លេងជាលើកដំបូង ចាប់តាំពីការផ្ទេរពី Real Madrid ក្នុងតម្លៃ ១០០លានផោន។

photo of Cristiano Ronaldo
ក្រុមអ្នកគាំទ្រ Cristiano Ronaldo

ខាង​ក្រោម​ជា៥​ប្រកួត​ដំបូង​របស់ Juventus នៅ Serie A៖

  • ថ្ងៃ​ទី ១៩ ខែ សីហា – Chievo
  • ថ្ងៃ​ទី ២៦ ខែ សីហា – Lazio
  • ថ្ងៃ​ទី ២ ខែ កញ្ញា – Parma
  • ថ្ងៃ​ទី ១៦ ខែ កញ្ញា – Sassuolo
  • ថ្ងៃ​ទី ២៣ ខែ កញ្ញា​ – Frosinone

សព្វថៃ្ង រូបគេកំពុងនៅជិតមិត្ដស្រីរបស់គេ ក្នុងការសម្រាកលំហែកាយមុននឹងចាប់ផ្ដើមរដូវកាលថ្មី ក្រោយពីរូបគេចប់ភារកិច្ចជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងព្រឹត្ដិការណ៍ FIFA World Cup កន្លងទៅ៕

photo of Cristiano Ronaldo
ក្រុមអ្នកគាំទ្រ Cristiano Ronaldo