photo of Putin
លោក Putin ប្រធានាធិបតី និងត្រូវបានគេប្រសិទ្ធិមានថា បុរសខ្លាំងរបស់រុស្ស៊ី

បើតាមប្រភពសារព័ត៌មាន Bloomberg បានឲ្យដឹងថា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍​ភ្ញៀវមកទស្សនា ព្រឹត្តិការណ៍ ​World Cup  2018នេះ លោក Putin ប្រធានាធិបតី និងត្រូវបានគេប្រសិទ្ធិមានថា បុរសខ្លាំងរបស់រុស្ស៊ី បានចំណាយពេល​ ៦ឆ្នាំ ចាយលុយអស់ជាង ១១ពាន់លានដុល្លារ ដើម្បី រៀបំចំទីក្រុងសំខាន់ៗ ប្រមាណជា១០ទីក្រុងទទួលស្វាគមន៍អ្នកគាំទ្រ ក៏ដូចក្រុមកីឡាករជម្រើសជាតិមកពីប្រទេសផ្សេងលើពិភពលោក។

តាមការព្យាករណ៍របស់អ្នកសេដ្ឋកិច្ច រុស្ស៊ីបានឲ្យដឹងថា ទោះជាតម្លៃសំបុត្រចូលទស្សនា ដាកើតម្លៃថ្លៃជាង World Cup នាពេលកន្លងមកក៏ដោយក៏ចំណូលដែលបានត្រលប់មកវិញមិនអាចធ្វើកាផ្គត់ផ្គង់ទំហំសេដ្ឋកិច្ចរុស្ស៊ីបានឡើយ។

ប្រធានាធិបតី រូបធ្លាប់បានប្រាប់អ្នកសារព័ត៌មាន ក្រុមជម្រើសជាតិ រុស្ស៊ី ប្រហែលគ្មានវាសនាបានកាន់ពាន World Cup 2018ឡើយ ខណៈមានក្រុមជម្រើសជាតិជាច្រើនសុទ្ធតែជាខ្លាកំណាចសំញ៉ាញធ្មេញក្នុងការដណ្ដើមពាន ដូចជា ក្រុមជម្រើសជាតិ អាល្លឺម៉ង់ អេស្ប៉ាញ ប្រេស៊ីល និង អាហ្សង់ទីនជាដើម ដែលក្រុមទាំងនេះ សុទ្ធតែក្រុមខ្លាំងនិងមានឱកាសច្រើនក្នុងការដណ្ដើមពាន។

គួរបញ្ជាក់ថា ក្នុងការបើកឆាកដំបូងកាលពីយប់មិញ ក្រុមកីឡាករជម្រើសជាតិរុស្ស៊ី បានស្វាគមន៍ក្រុមជម្រើសជាតិ អារ៉ាប៊ីស៊ូឌីតហើយ បានបំប៉ោងសំណាញក្រុមអារ៉ាប៊ីស៊ូឌីត យកឈ្នះ ៥ទាល់នឹង០។