photo of Futsal ​league 2018
ជើងឯក​ លើក​ពាន ​Futsal ​ថ្នាក់​ជាតិ ​ឆ្នាំ២០១៨

ការប្រកួតបាល់ទាត់ហ្វូតសាលជើងឯក(Futsal) ឆ្នាំ២០១៨ បានបញ្ចប់ហើយ ខណៈជើងឯកបានទៅក្រុមដោនថោន ក្រោយលត់ក្រុមការពារតំណែងជើងឯក សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ (ស.ស.យ.ក កំចាយមារ) ដោយលទ្ធផល ៥-៣ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ លើទីលាន The Blue Sport កាលពីចុងសប្ដាហ៍កន្លងទៅ ។

photo of Futsal ​league 2018
ជើងឯក​ លើក​ពាន ​Futsal ​ថ្នាក់​ជាតិ ​ឆ្នាំ២០១៨

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមដោនថោន ធ្វើបានយ៉ាងល្អនៅតង់ទី១ ដោយបានបំប៉ោងសំណាញ់ទីក្រុម ស.ស.យ.ក កំចាយមារ ៤គ្រាប់មុន បន្ទាប់មកទើបក្រុមការពារតំណែងជើងឯកវាយបកបាន ៣គ្រាប់វិញ នៅតង់ទី២ តែគ្រប់យ៉ាងត្រូវបានបញ្ចប់ ក្រោយកីឡាកររបស់ក្រុមដោនថោនបន្ថែមគ្រាប់បាល់ទី៥ នៅចុងម៉ោង ដើម្បីក្លាយជាក្រុមជើងឯកបាល់ទាត់ Futsal ថ្នាក់ជាតិ ឆ្នាំ២០១៨ តែម្ដង។

photo of Futsal ​league 2018
ជើងឯក​ លើក​ពាន ​Futsal ​ថ្នាក់​ជាតិ ​ឆ្នាំ២០១៨
photo of Futsal ​league 2018
ជើងឯក​ លើក​ពាន ​Futsal ​ថ្នាក់​ជាតិ ​ឆ្នាំ២០១៨

 

ជាមួយនឹងការដណ្ដើមបានជើងឯកនេះដែរ ក្រុមដោនថោន គឺទទួលបានពាន១ អមដោយប្រាក់រង្វាន់ ៣០លានរៀល និងឱកាសបានចេញទៅប្រកួតពានរង្វាន់អន្ដរជាតិ ក្នុងនាមតំណាងកម្ពុជា ពិសេសគឺជើងឯកបាល់ទាត់ហ្វូតសាលអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ គ្រាដែលក្រុម ស.ស.យ.ក កំចាយមារ បានត្រឹមសោកស្ដាយ ដោយទទួលបានប្រាក់រង្វាន់ ១៥លានរៀលក្នុងនាមក្រុមជើងឯករង។

ចំណែកក្រុមចំណាត់ថ្នាក់លេខ៣ បានទៅក្រុមឪម៉ាល់ ក្រោយយកឈ្នះក្រុម Home Sport ដោយលទ្ធផល ៨-២ ដែលធ្វើឲ្យក្រុមឪម៉ាល់ទទួលបានប្រាក់រង្វាន់ ១០លានរៀល ខណៈក្រុម Home Sport ទទួលបានរង្វាន់លើកទឹកចិត្ត ៥លានរៀល ។ ក្រៅពីនេះ ក៏មានពាន និងប្រាក់រង្វាន់ក្រុមអាជ្ញាកណ្ដាលល្អ ក្រុមលេង Fair-Play កីឡាករលេងល្អជាងគេ អ្នកចាំទីល្អ កីឡាកររកគ្រាប់បាល់ច្រើនជាងគេ និងកីឡាករលេងម៉ូដសក់ស្អាតជាងគេផងដែរ ៕

photo of Futsal ​league 2018
Futsal ​league 2018
photo of Futsal ​league 2018
Futsal ​league 2018
photo of Futsal ​league 2018
Futsal ​league 2018