សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នឹងមិនអនុញ្ញាតឱ្យ រុស្ស៊ី និង កូសូវ៉ូ ប៉ះគ្នាក្នុងពានរង្វាន់ទ្វីបអឺរ៉ុបឡើយ ដោយសារ«ហានិភ័យសន្តិសុខ»។

រុស្ស៊ី មិនបានទទួលស្គាល់ កូសូវ៉ូ ជាប្រទេសឯករាជ្យមួយឡើយ ចាប់តាំងពីប្រទេសប្រកាសឯករាជ្យបំបែកខ្លួនចេញពី ស៊ែប ក្នុងឆ្នាំ២០០៨មក។

រុស្ស៊ី បានទទួលជោគជ័យក្នុងការស្នើឱ្យផ្អាកការប្រកួតជម្រុះ Euro នារី 2021 ទល់នឹង កូសូវ៉ូ ដែលគ្រោងធ្វើនៅ Pristina ថ្ងៃទី៤ខែតុលាកន្លងទៅ។ ការប្រកួតជើងទី១និងជើងទី២ នឹងធ្វើនៅទឹកដីកណ្ដាលរៀងខ្លួន។

UEFA និយាយថាក្រុមទាំង២នឹងលែងត្រូវបានចាប់ឆ្នោតប៉ះគ្នាទៀតហើយសម្រាប់ពានរង្វាន់របស់ UEFA នាពេលខាងមុខ រហូតដល់ពេលមានការជូនដំណឹងជាថ្មី៕