ដោយសារហេតុផលនេះទើបធ្វើឲ្យ Pahang សម្រេចដក វឌ្ឍនាកា

ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាកីឡាករ ចាន់ វឌ្ឍនាកា បានចែកផ្លូវគ្នា ជាមួយក្លិបលីកកំពូល គឺក្លិប Pahang FA របស់ម៉ាឡេស៊ី ហើយកាលពីថ្ងៃទី៨ ឧសភា។
បើតាមការឲ្យដឹងពីលោក Dollah Salleh គ្រូបង្វឹករបស់ Pahang FA បានបញ្ជាក់ថា មូលហេតុចម្បងដែលជម្រុញឲ្យក្លិបធ្វើបែបនេះគឺ ដើម្បីទិញកីឡា Issey Nakajima មកបំពេញតំបន់ប្រយុទ្ធខាងលើ។ វឌ្ឍនាកា ថ្វីបើត្រូវបានគេមើលឃើញល្អនៅតំបន់បម្រើដែលគ្រូដាក់ឲ្យលេង ប៉ុន្តែនៅមិនគ្រប់គ្រាន់តាមអ្វីដែល Pahang ត្រូវការ។ ការទាមទារខ្ពស់បែបនេះគឺដោយសារ កីឡាករប្រាក់ខែខ្ពស់ជាងគេទី២ក្នុងក្លិបរូបនេះ ស្ថិតក្នុងកូតាកីឡាករបរទេស ដែលដាច់ខាតត្រូវតែល្អខ្លាំង ជាងកីឡាករក្នុងស្រុក។
លោកបានបន្តថា “យើងសង្ឃឹមថា ការមកដល់ នៃកីឡាករទាំងពីរ នឹងបង្កើនគុណភាព នៅក្នុងក្រុមរបស់យើង កាន់តែប្រសើរ។ Amutu ប្រហែលជាមានបញ្ហាខ្លះ ក្នុងការផ្លាស់ប្តូរក្រុម ប៉ុន្តែខ្ញុំប្រាកដថា បទពិសោធន៍របស់គាត់ នឹងជួយយើងបាន។

រហូតដល់ពេលនេះនៅមិនទាន់ដឹងថា កីឡាករកម្ពុជារូបនេះនឹងត្រឡប់មកប្រទេសកម្ពុជាវិញ ឬស្វែងរកក្លឹបនៅក្រៅប្រទេសបន្តអាជីពឡើយ។ ចាន់ វឌ្ឍនាកា បានបង្ហាញស្ទើរគ្រប់ការប្រកួតនាដើមរដូវកាលលីគកំពូលម៉ាឡេស៊ីដែលបានដំណើរ៩សប្តាហ៍កន្លងទៅនេះ។ ការប្រកួត៩សប្តាហ៍កន្លងទៅ Pahang FA ក៏ធ្វើបានល្អដែរគឺឈ្នះ៥ ស្មើ៣ និងចាញ់១ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣៕
