Liverpool បាន​ប្រជែង​ឈ្នះ Barcelona ក្នុង​ការ​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី Luis Diaz ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​។

Luis Diaz
Luis Diaz

Spurs និង Roma សុទ្ធសឹងតែ​ជា​ក្លឹប​ចាប់​អារម្មណ៍​លើ Diaz ដែល​បាន​ទៅ​ចូលរួម​ជាមួយ Liverpool ក្នុង​តម្លៃ​ខ្លួន​៣៧​លាន​អឺរ៉ូ​​ពី​ក្លឹប Porto។ តាម​ប្រភព​ពី​ប្រទេស​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​ថា Barcelona បាន​តាមដាន Diaz ជា​ច្រើន​ខែ​ និង​ចង់​នាំ​​គេ​មក​រួម​ជាមួយ Adama Traore និង Aubameyang។

ប៉ុន្តែ​ដោយ​សារ​តែ​ការ​បរាជ័យ​លក់ Ousmane Dembele ទើប​ធ្វើ​ឲ្យ Barca មិន​អាច​​​ផ្ទេរ​​មាន​លទ្ធភាព​ផ្ទេរ ហើយ Diaz ក៏​ផ្លាស់​ទៅ Anfield ជំនួស​វិញ។ Diaz បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Liverpool កាល​ប៉ះ Cardiff City ក្នុង​ពាន​រង្វាន់ FA Cup៕