photo of ណាហ្គាវើលដ៍
ណាហ្គាវើលដ៍ បន្ថែមខ្សែបម្រើវ័យក្មេង ២ រូប

ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ទើបតែបានប្រកាសចុះកុងត្រាលើកីឡាករវ័យក្មេងថ្មី ២ រូប គឺខ្សែបម្រើ មី គឹមឈាន អាយុ ២៣ឆ្នាំ និង ណា ប៊ុនណេត អាយុ ១៧ ឆ្នាំដែលទើបតែបានជាប់បបន្ទាប់ពីបានឆ្លងកាត់ការសាកល្បងសមត្ថភាពក្នុងពេលថ្មីៗនេះក្នុងខេត្តកំពង់ស្ពឺរួចមក ។

ការបន្ថែមសមាជិកថ្មីនេះគឺជាកម្លាំងបន្ថែមទៀតសម្រាប់ក្រុមខ្លាំងមួយនេះ បន្ទាប់ពីទទួលបាន ១ពិន្ទុពីការប្រកួតដំបូងនៃលីគកំពូលកម្ពុជា បន្ទាប់ពីបានរក្សាលទ្ធផលស្មើគ្នា ០-០ ក្នុងជំនួបជាមួយក្រុមព្រះខ័នរាជស្វាយរៀងរួចមក ៕

 photo of មី គឹមឈាន
កីឡាករ មី គឹមឈាន
photo of ណា ប៊ុនណេត
ណា ប៊ុនណេត

ប្រភព៖ camsport