photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា ៖ ណាហ្គា​វើល ២-១​ ភ្នំពេញ​ក្រោន​

ការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់ លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៥ ត្រូវបានបញ្ចប់ដោយ ក្រុម ណហ្គាវើល បានយកឈ្នះ ក្រុម ភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ នៅទឹកដីនៃកីឡដ្ឋានមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡា ខ.ភ.ម (ស្តាតចាស់) សប្ដាហ៍ទី១៥ ថ្ងៃសុក្រ ទី២៧ កក្កដា។

គ្រូបង្គោលក្រុមជើងឯករងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងបែបនេះក្រោយឈ្នះក្រុមគូប្រជែងខាងលើដោយលទ្ធផល ២-១ ក្នុងជំនួបក្របខ័ណ្ឌ Metfone Cambodian League បង្គ្រប់សប្ដាហ៍ទី១៥ កាលថ្ងៃសុក្រ ទី២៧ កក្កដា។ លោកថា ពេញចិត្តចំពោះកាយវិការដ៏ល្អបែបនេះ។

photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា ៖ ណាហ្គា​វើល ២-១​ ភ្នំពេញ​ក្រោន​

ទោះជាមានសភាពតានតឹងយ៉ាងណា លោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍ លើកឡើងថា ភ្នំពេញក្រោន ជាក្រុមមួយលេងប្រកបដោយលក្ខណៈ Fair Play មិនបំពានដល់ដៃគូ។
លោក មាស ចាន់ណា លម្អិត ៖ “អរគុណ ប្រិយមិត្តទាំងសងខាងដែលបាននាំគ្នាមកគាំទ្រច្រើនកុះករបែបនេះ ហើយសូមអរគុណដល់ភ្នំពេញក្រោនដែលបានលេងប្រកបដោយ fair play”។

សូមបញ្ជាក់ដែរថា ការប្រកួតប្រចាំសប្តាហ៍ទី១៥ ក្រុមណហ្គាវើល ដែលឈនៅចំណាត់ថ្នាក់លេខ២ មាន៣៥ពិន្ទុ បានយកឈ្នះ ក្រុមភ្នំពេញក្រោន ដែលឈរនៅចំណាត់លេខ៥ និងមាន២១ពិន្ទុ៕

photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា ៖ ណាហ្គា​វើល ២-១​ ភ្នំពេញ​ក្រោន​