ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន L’Équipe ។

Karim Benzema
Karim Benzema

យោងតាមប្រភពព័ត៌មានបានអោយដឹងថាគ្រូបង្វឹកជនជាតិបារាំងលោក Didier Deschamps ថ្មីៗនេះបាននិងកំពុងពិចារណាទៅលើការវិលត្រឡប់របស់ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះមកកាន់ក្រុមជម្រើសជាតិ។

Karim Benzema
Karim Benzema

ខ្សែប្រុយុទ្ធកណ្ដាល Karim Benzema មិនបានបង្ហាញមុខឲ្យជម្រើសជាតិបារាំងជិត ៦ ឆ្នាំហើយចាប់តាំងពីមានរឿងអាស្រូវទាក់ទងនឹងមិត្តរួមជាតិរបស់គាត់គឺកីឡាករ Mathieu Valbuena ។ Karim បានលេងការប្រកួតចុងក្រោយនៅក្នុងក្រុមជម្រើសជាតិបារាំងកាលពីខែតុលាឆ្នាំ ២០១៥ ។

Karim Benzema
Karim Benzema

បញ្ជាក់ Benzema លេងបាន ៤៥ ប្រកួតក្នុងរដូវកាលនេះដោយរកបាន ២៩ គ្រាប់និង Assist ឲ្យមិត្តរួមក្រុមបាន ៨ ដង។