យ៉ោងតាមអ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងប៉ាសេឡូណា បានឱ្យដឹងថាបំណងប្រាថ្នារបស់តារាបាល់ទាត់របស់ក្លឹប PSG កីឡាករ Neymar ចង់វិញត្រលប់ទៅកាន់ក្របខ័ណ្ឌ La Liga វិញតែមិនទាន់ដឹកពិតប្រាកដថា Barcelona រឺក៏ក្លឹប Real Madrid។

តម្លៃខ្លួន Neymar ប្រហែល 200លានអឺរ៉ូប្រសិនបើ PSG ព្រមលក់
តម្លៃខ្លួន Neymar ប្រហែល 200លានអឺរ៉ូប្រសិនបើ PSG ព្រមលក់

ស្ថានីយ៍ទូរទស្សន៍សាធារណៈរបស់អេស្ប៉ាញបានអះអាងថា Barce មានទំនាក់ទំនង់ជាយូរមកហើយក្នុងការនាំយកអតីតកីឡាកររបស់ពួកគេត្រលប់ទៅ Camp Nou វិញពីទីក្រុងប៉ារីស។ លោក André Cury អ្នកចាត់ការក្លឹប Barce និងអ្នកស្និទ្ធស្នាលរបស់ Neymar និងគ្រួសាររបស់គាត់បាននិយាយថាគាត់បានជួបជាមួយឪរបស់គាត់គឺលោក Neymar Sr នៅទីក្រុងឡុងកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាពីលទ្ធភាពនៃការវិលត្រឡប់ទៅកាន់ក្លឹបចាស់របស់គេវិញ។

ពាក្យចរចាមរ៉ាមថា Neymar និង PSG ពួកគេទាំងពីបានយល់ព្រមនឹងគ្នាហើយ ក្នុងការអនុញ្ញាតឱ្យតារាបាល់ទាត់ប្រេស៊ីលនេះវិលត្រឡប់ទៅលេងនៅ La Liga នៅរដូវកាលក្រោយ។ ដោយដាក់លក់ក្នុងតំលៃ 200 លានអឺរ៉ូ។ នេះបើយ៉ោងតាមអ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងប៉ាសេឡូណា៕

ប្រភព៖ ES