photo of Sami Khedira
តារាឆ្នើម Sami Khedira ប្រឈមមុខនឹងការកាត់បន្ថយថ្លៃពលកម្ម បើនៅមានះចង់ដើរចូល Arsenal

តារាឆ្នើម Sami Khedira របស់ Juventus នឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលជាច្រើន ប្រសិនបើរូបគេនៅតែមានបំណងចង់ចូលរួមជាមួយ Arsenal នៅរដូវក្តៅនេះ ។

គួរបញ្ជាក់ថាខ្សែបម្រើរបស់ក្លឹបសេះបង្កង់ Juventus រូបនេះ បច្ចុប្បន្នទទួលបានប្រាក់ពលកម្មប្រមាណ ៥.៥ លានផោនក្នុងមួយឆ្នាំ ដែលស្មើនឹង ១០៦,០០០ ផោនក្នុងមួយសប្តាហ៍ ។

photo of Sami Khedira
Sami Khedira

ហើយយ៉់ាងណាមិញបើយោងតាមកាសែត La Gazzetta dello Sport បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal កំពុងតែចង់ផ្តល់កិច្ចសន្យារយៈពេល ២ ឆ្នាំ ដែលមានតំលៃ ៣.៧ លានផោនក្នុងមួយឆ្នាំ នោះមានន័យថានឹងទទួលបានប្រាក់ឈ្នួលប្រមាណជាង ៧ ម៉ឺនផោនក្នុងមួយសប្តាហ៍សម្រាប់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ។

Sami Khedira
photo of Sami Khedira

មិនតែប៉ុណ្ណោះកីឡាករវ័យ ៣២ ឆ្នាំរូបនេះត្រូវបានគេយល់ថាកំពុងស្ថិតក្នុងរដូវកាលចុងក្រោយនៃកិច្ចសន្យារបស់គេនៅទីក្រុងទួរីន ខណ:ដែលគេក៏នឹងអាចជួបការលំបាកខ្លាំង សម្រាប់ទទួលបានឱកាលលេងនៅឯកីឡដ្ឋាន Allianz បន្ទាប់ពីក្លឹប Juve បានចុះហត្ថលេខានំាយកកីឡាករ Aaron Ramsey នៅរដូវក្តៅនេះ ៕