ប្រធានក្រុម Liverpool គឺខ្សែបម្រើ Jordan Henderson បានបង្ហើបឲ្យដឹងថាកាលពីឆ្នាំ២០១២ គឺក្លិបបានស្នើសុំឲ្យគេចាកចេញ ដោយកាលណោះពួកគេចង់ប្ដូរ Henderson យក Clint Dempsey ពី Fulham ។

Jordan Henderson
Jordan Henderson

 

Henderson បានបដិសេធដោយមិនចង់ចាកចេញនោះឡើយ ខណៈដែលកាលណោះលោក Brendan Rodgers គឺជាគ្រូបង្វឹក។

Henderson បានផ្ដល់បទសម្ភាសន៍ថា៖ “វាមិនមែនជាការសម្រេចចិត្តដ៏លំបាកទេសម្រាប់ខ្ញុំ ប៉ុន្តែវាពិតជាឈឺចាប់ដែលបានឮចេញពីមាត់គ្រូបង្វឹកនៅពេល Brendan ចូលមកដឹកនាំ ហើយវាជាភាពអាចទៅរួចដែលក្លិបចង់ធ្វើនឹងធ្វើ ព្រោះពួកគេចង់បាន Clint Dempsey នៅកាលណោះ។វាមិនពិបាកសម្រាប់ខ្ញុំទេព្រោះខ្ញុំមិនចង់ទៅ។ខ្ញុំអាចនឹងនៅទីនោះតែមួយឆ្នាំ។ ខ្ញុំបានលះបង់ច្រើនណាស់ ហើយខ្ញុំមានអារម្មណ៍ថាអាចផ្ដល់អ្វីជាច្រើនដល់ក្លិបដូច្នេះហើយទើបខ្ញុំបដិសេធ”៕