photo of Timo Werner
Timo Werner

Timo Werner រកគ្រាប់បាល់ហេតទ្រីគជាលើកដំបូងនៅ Bundesliga ហើយជួយអោយក្រុម RB Leipzig យកឈ្នះ Borussia Monchengladbach ក្នុងលទ្ធផល ៣-១ ដែលជាជ័យជំនះ៣ប្រកួតជាប់គ្នានៅក្នុងលីគផងដែរ។

ខ្សែប្រយុទ្ធអាល្លឺម៉ង់ដែលបានបន្ដកុងត្រាជាមួយក្លឹបកាលពីចុងសប្ដាហ៍កន្លងទៅ បានរកគ្រាប់បាល់បើកឆាក ដោយស៊ុតប្រឡោះជើងអ្នកចាំទី Yann Sommer មុនពេលរកបានគ្រាប់ទី២ ដោយការប្រើល្បឿនទំលុះតំបន់ការពាររបស់ក្រុមម្ចាស់ផ្ទះ Monchengladbach។

ទោះយ៉ាងណាក្ដី Breel Embolo ក៏រកគ្រាប់បាល់បាន១គ្រាប់ផងដែរ សំរាប់ក្រុមម្ចាស់ផ្ទះ មុនពេលដែល Werner រកបានគ្រាប់ទី៣បង្គ្រប់ ហេតទ្រីគនៅចុងម៉ោង។

គួរបញ្ជាក់ថា Leipzig ទទួលបានជ័យជំនះទាំង៣ប្រកួត ដំបូងនៅក្នុងលីគ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Julian Nagelsmann ខណៈដែល Werner អាចរកគ្រាប់បាល់ទាំង៣ប្រកួតនោះ៕