តារាម៉ូដែលជនជាតិ ប្រេស៊ីល Suzy Cortez បានលាតត្រដាងថា Lionel Messi និង Philippe Coutinho គឺជាបុរសដ៏ថ្លៃថ្នូរ និងស្មោះស្នេហ៍បំផុតនៅក្នុងក្រុម Barcelona ដោយឡែកកីឡាករប៉ុន្មានទៀត ជាពិសេស Gerard Pique តែងតែឆាតទៅញ៉ែនាង ទាំងដែលខ្លួនឯងមានដៃគូស្នេហា និងកូនៗទៅហើយ។

Suzy Cortez នឹង Gerard Pique
Suzy Cortez នឹង Gerard Pique

ជាការពិតណាស់ ថ្មីៗនេះទើបតែមានរឿងអាស្រូវមួយ បន្ទាប់ពី Pique ខ្សែការពាររបស់ Barca សម្រេចចិត្តចែកផ្លូវគ្នាជាមួយដៃគូស្នេហាគឺអ្នកនាង Sharkira ខណៈរឿងរ៉ាវបែបនេះបានធ្វើឱ្យមនុស្សគ្រប់គ្នាមានការចាប់អាម្មណ៍មែនទែន រហូតដល់តារាម៉ូដែល Susy ដាច់ចិត្តទម្លាយរឿងរ៉ាវអាថ៍កំបាំង ដែល Pique ធ្លាប់ឆាតញ៉ែនាង ទាំងដែលខ្លួនកំពុងមានស្នេហាជាមួយ Sharkira។

កស្រង់ពាក្យសម្តីដើម, Susy បាននិយាយប្រាប់កាសែត Marca យ៉ាងដូច្នេះថា៖ “គាត់ (Pique) ធ្លាប់ផ្ញើសារដោយផ្ទាល់មកកាន់រូបខ្ញុំ។ ដោយឡែកកីឡាករ Barcelona ដែលមិនធ្លាប់ផ្ញើសារមកខ្ញុំ គឺមានតែ Messi និង Coutinho ប៉ុណ្ណោះ។ ពួកគេគឺជាប្តីដ៏ល្អ និងតែងតែមានការគោរពចំពោះប្រពន្ធរបស់ពួកគេ។ Shakira មិនសមជួបរឿងបែបនេះសោះ”៕