FIFA World Cup ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ 1930 រហូតមកដល់បច្ចុប្បន្ន បាន 20សម័យកាលហើយ។ បើតាមប្រវត្តិសាស្រ្តរបស់ World Cup ប្រទេសនីមួយៗដែលជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ​ គឺមិនដែរចាញ់សោះឡើយ អស់បំផុតបានត្រឹមស្មើ។

ពិតណាស់ក្នុងឆ្នាំ 2018នេះប្រទេសរុស្ស៊ីបានសិទ្ធធ្វើជាម្ចាស់ផ្ទះជំនាន់ទី 21នេះដែលត្រូវប្រកួតបើកឆាក ប៉ះអារ៉ាប៊ីសាអូឌីទ នៅម៉ោង 22៖00 នាទីយប់នេះ។ មានចាក់ផ្សាយនៅប៉ុស្ដិ៏ទូរទស្សន៍ CTN CNC និង MYTV ។ ក្រុមម្ចាស់ផ្ទះរុស្ស៊ីបើកស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមភ្ញៀវ Saudi Arabia នៅថ្ងៃបើកឆាកដំបូងក្នុងព្រឹត្តិការណ៍ការ ប្រកួត World Cup នៅពហុកីឡដ្ឋាន Luzhniki ដែលដែលអាចផ្ទុកអ្នកទស្សនាបាន 81,006នាក់។

ក្រុមទាំងពីរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតធ្លាប់ជួបគ្នាតែម្តងគត់នៅក្នុង ជំនួបមិត្តភាពអន្តរជាតិកាលពីឆ្នាំ1993 គ្រានោះ រុស្ស៊ីបានយកឈ្នះអារ៉ាប៊ីសាអូឌីត 4-2 ខណៈពេលនេះពួកគេបានជួបគ្នាម្ដងទៀតហើយគឺជាប្រកួតដ៏ធំក្នុងលោកគឺប្រកួតក្នុងពាន World Cup 2018 ដែលនឹងចាប់ផ្តើមនាម៉ោង 22៖00នាទីយប់នេះ។ រុស្ស៊ីជាប់លេខ 70 នឹងអារ៉ាប៊ីសាអូឌីតជាប់លេខ67 នៃ FIFA Ranking ខណៈដែលពួកគេមិនដែលឈ្នះពាននេះ នឹងមិនដែលឡើងដលើវគ្គផ្ដាច់ព្រ័ត្តឡើយ ៕

photo of Russia
ក្រុមជម្រើសជាតិ ​Russia
photo of Saudi Arabia
ក្រុមជម្រើសជាតិ Saudi Arabia

ប្រភពពី៖ Reuters