តិចភ្លេច! យប់នេះ Chelsea ប៉ះ Villarreal ដណ្ដើមពាន Super Cup
11 Aug 2021 - 21:46:51 SHARE
ក្លឹបតោខៀវ Chelsea នឹងត្រូវតទល់ជាមួយ Villarreal នៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រ ប្រកួតដណ្ដើមពាន UEFA Super Cup។

ការប្រកួតនឹងរៀបចំឡើងនៅកីឡដ្ឋាន Windsor Park ក្នុងប្រទេសអង់គ្លេស។ ការដែលមានឈ្មោះមកដណ្ដើមពាន Super Cup ដោយសារ Chelsea ជាក្រុមជើងឯក Champions League ឯ Villarreal ជាម្ចាស់ពាន Europa League។
មុនការប្រកួតមកដល់លោក Tuchel បាននិយាយថា Chelsea ត្រូវតែបញ្ចេញភាពក្លាហានដើម្បីប្រឈមមុខនឹង Villarreal ដោយគ្មានការភ័យខ្លាច។ សម្រាប់លោក Unai Emery វិញក៏បញ្ជាក់ដូចគ្នា Villarreal ត្រូវការនូវការជម្រុះទឹកចិត្តខ្លាំង ព្រោះត្រូវប៉ះក្រុមល្អជាងគេក្នុងលោក។
Chelsea និង Villarreal មិនធ្លាប់មានប្រវត្តិជួបគ្នាសូម្បីតែម្ដង ចាំមើលរាត្រីនេះនរណានឹងក្លាយជាម្ចាស់ពាន Super Cup?
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព