photo of Cristiano Ronaldo
Cristiano Ronaldo អាចនឹងប្រឈមុខជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ 19 លានអឺរ៉ូ

ថ្វីបើត្រូវផ្លាស់ទៅកាន់ក្រុមបាល់ទាត់សេះបង្កង់ Juventus មែនក្តី តែកីឡាករ Cristiano Ronaldo អាចនឹងប្រឈមុខជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ 19 លានអឺរ៉ូ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនបានបង់ពន្ធចូលរដ្ឋអេស្ប៉ាញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់សារពត៌មាន The Goal បានឲ្យដឹងថា ព្រះរាជអាជ្ញាអេស្ប៉ាញ បានសម្រេចផ្កោលទោស Cristiano Rnaldo ឲ្យជាប់ពន្ធ​ធនាគារយ:ពេល ២ឆ្នាំ ដោយសារបញ្ហាចំណូលគេចពន្ធរបស់កីឡាកររូបនេះ នាពេលកន្លងមក។ ក្នុងនោះដែរ ដើម្បីបន្តនៅក្រៅឃុំបាននោះ Ronaldo ត្រូវបង់ប្រាក់ប្រមាណជា ១៩លានអឺរ៉ូ ស្មើនឹងជាង ២២លានដុល្លាអាមេរិក ទើបមិន​នៅក្រៅឃុំបាន។ នេះមិនមែនជាលើកទី១ឡើយសម្រាប់ Ronaldo ដែលប្រឈមមុខបញ្ហានេះ រូបគេធ្លាប់ប្រឈមតាំងពីជាសមាជិករបស់ក្រុម Real Madrid ម្លេះ រហូតចាកចេញហើយនោះ នៅតែមិនអាចគេចផុតពីបញ្ហានេះ​ដដែល។ គួរបញ្ជាក់ផងដែរថា បញ្ហាគេចពន្ធនេះ មិនមែនមានតែ Ronaldo នោះទេ សូម្បីតែ Lionel Messi កាលពីឆ្នាំមុន ក៍ត្រូវព្រះរាជអាជ្ញាអេស្ប៉ាញ កត់ទោសរយ:ពេលជិត ២ឆ្នាំដូចគ្នា ហើយបង់ប្រាក់ដើម្បីនៅក្រៅឃុំដែរ។

photo of Cristiano Ronaldo
Cristiano Ronaldo អាចនឹងប្រឈមុខជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ 19 លានអឺរ៉ូ

ប៉ុន្ដែការចោទប្រកាន់នេះត្រូវបានបដិសេធដោយ Ronaldo និងក្រុមហ៊ុន Gestifute ដែល Ronaldo គឺជាអ្នកគ្រប់គ្រងផ្ទាល់ ហើយ Ronaldo បានឆ្លើយតបយ៉ាងល្អនៅពេលដែលតុលាការសាកសួររូបលោកលើបញ្ហានេះ។

ក្រោយពីមានសេចក្តីរាយការណ៍ថារដ្ឋាភិបាលអេស្ប៉ាញបានច្រានចោលការផ្តល់ជូនការសង្កេតដើម្បីដោះស្រាយសំណុំរឿងនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានសរសេរនៅលើ Instagram ថា”កុំព្យាយាមធ្វើឱ្យខូចពេលវេលាដ៏ស្រស់ស្អាតរបស់ខ្ញុំ ខណៈដែលខ្ញុំកំពុងរស់នៅជាមួយព័ត៌មានក្លែងក្លាយ ខ្ញុំធ្វើអ្វីៗតាមវិធីត្រឹមត្រូវហើយខ្ញុំនឹងបន្តធ្វើដូច្នេះទៀត។

ទោះយ៉ាងណាក៏ដោយក្រោមច្បាប់អេស្ប៉ាញ បើសិនជាខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះមានកំហុសក្នុងអំឡុងពេលនៃការកាត់ទោសគាត់នឹងត្រូវទទួលទោសជាប់ពន្ធាគារ។ ការកាត់ទោសលើកចុងក្រោយរបស់ Ronaldo នឹងធ្វើឡើងនៅក្នុងទីក្រុង Madrid ដែលជាការសម្រេចចុងក្រោយរបស់តុលាការ Pozuelo de Alarcon។