តើខ្សែប្រយុទ្ធ Aguero នឹងត្រលប់ទៅកាន់ក្លឹប Atletico Madrid វិញទេ?
ខ្សែប្រយុទ្ធ របស់ក្លឹបមេឃខៀវ Manchester City កីឡាករ Sergio Aguero អាចនឹងវិលត្រឡប់ទៅលេងជាកីឡាកររបស់ក្លឹប Atletico Madrid ។

បើយោងតាមសារព័ត៌មាន Radio Marca បានឱ្យដឹងថាក្លឹប Atletico Madrid កំពុងតែស្វែងរកកីឡាករជំនួស Antoine Griezmann ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវក្លឹប Barcelona តាមទាក់ទងទៅកាន់ទឹកដី Nou Camp តាំងពីខែមករាស្របពេលសាមីខ្លួនក៏ចង់ស្វែងរកទ្រនំថ្មីដែរនោះធ្វើឲ្យ Atletico កំពុងស្វែងរកខ្សែប្រយុទ្ធថ្មីមកជំនួសកន្លែងទំនេរ។
ពិតណាស់ ទោះបីជា Aguero នៅជាប់កិច្ចសន្យាជាមួយក្រុម Man City រហូតដល់ឆ្នាំ 2020 ក៏ដោយ។ ក៏តួនាទីរបស់គាត់ជាមួយនឹងគ្រូបង្វឹកលោក Guardiola កំពុងតែមើលមុខគ្នាមិនចំជាពិសេសនោះ Aguero ស៊ូវជាជាប់ជម្រើស 11នាក់របស់ Guardiola ទេ។ ជាការពិតនៅក្នុងការប្រកួតចុងក្រោយរបស់គាត់លេងបានតែប៉ុន្មាននាទីប៉ុណ្ណោះ ។
លើសពីនេះទៀតប្រធានក្លឹប Atletico នឹងកីឡាករមួយចំនួន ថានឹងស្វាគមន៍គាត់ជានិច្ចក្នុងការវិលត្រលប់មកវិញ។ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ វាមិនមានការសន្ទនាដោយផ្ទាល់ទេ ព្រោះគាត់ចង់ផ្តោតអារម្មណ៍ទាំងស្រុងទៅលើការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីសិន ៕
ប្រភពពី៖ egypttoday