photo of ពានលីគកំពូលកម្ពុជា
ពានលីគកំពូលកម្ពុជា

ក្រុមក្រសួងការពារ​ជាតិ នឹងប៉ះ​ បឹងកេត​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រដណ្តើមជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៧ នាថ្ងៃទី៣០ ខែធ្នូខាងមុខ

មុនឡើងមកដល់វគ្គនេះ ក្រសួងការពារជាតិ បានទម្លាក់ក្រុមលេខ៣ណាហ្គាវ៉ើលដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣។ រួចមកក៏បន្តឡើងទម្លាក់ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-១ ។ ចាំមើលថា វគ្គផ្តាច់ព្រ័ត្រទ័ពអាចបង្កើតប្រវត្តិសាស្ត្រលើកពានលីគកំពូលលើកដំបូងបានទេ?

ចំពោះជើងកីឡាករ ក្រសួងការពារជាតិ បានប្តូរស្ទើរទាំងស្រុងទៅអោយកីឡាករកូរ៉េទាំង៤លេងបច្ចេកទេសផ្ទាល់ខ្លួន។ ជាក់ស្តែងកាលឈ្នះស្វាយរៀង Choe MyongHo និង Kim Myong Hun សហការណ៍គ្នារកបាន២គ្រាប់ និងបាល់ពេណាល់ទីចុងម៉ោង១គ្រាប់។ និយាយទៅបឹងកេត មួយរយៈនេះ Paul Omogba ហាក់ធ្លាក់ទម្រង់លេងច្រើន ខណៈ Gbenga ត្រូវឯកាអត់ដៃគូ។ Maycon ល្អបញ្ចប់ទី ប៉ុន្តែភាគច្រើន គេចុះទៅជួយ Mizuno នៅតំបន់បម្រើកណ្តាលច្រើន។ ងាកទៅខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី នៅតែមានទម្រង់លេងដូចមុន ដោយប្រកួតចុងក្រោយនៅហ៊ុនសែនខាប់ អាចស៊ុតចូលទីណាហ្គាវ៉ើលបានដែរ។

រង់ចាំមើល នៅថ្ងៃទី៣០ ខែធ្នូម៉ោង៦ល្ងាច នៅពហុកីឡដ្ឋានជាតិ ក្រុមទាំង២នឹងបើកសមរភូមិដ៏ក្តៅគគុក ដើម្បីស្វែងរកម្ចាស់ជើងឯកឆ្នាំនេះ ។

ប្រភព៖ foxsportsasia