យោងតាមសារព៍ត៌មាន Metro បានឱ្យដឹងថាខ្សែប្រយុទ្ធ Gonzalo Higuain បានត្រៀមខ្លួនជាស្រេចក្នុងការបដិសេធ AC Milan ខណៈដែលគាត់ចង់ទៅលេងឱ្យ Chelsea វិញ។

Gonzalo Higuain
Gonzalo Higuain

ខ្សែប្រយុទ្ធរបស់ក្លឹប Juventus រូបនេះកំពុងតែស្ថិតក្នុងបញ្ជីឈ្មោះមួយរបស់ក្រុមតោខៀវ Chelsea ដែរពួកគេចង់យកមកពង្រីកក្រុម ហើយក្លឹបទាំងពីរកំពុងតែរៀបចំកិច្ចពិភាក្សាអំពីការផ្លាស់ប្តូរខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះ ឱ្យបានមុនទីផ្សារដោះដូរកីឡាករនារដូវថ្មីនេះបិត។

កាលពីដើមសប្តាហ៍នេះរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអះអាងថាម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A នឹងមានឆន្ទៈដើម្បីអនុញ្ញាតឱ្យ Higuain ចូលរួមក្រុម AC Milan ក្នុងការខ្ចីសម្រាប់រដូវកាលខាងមុខនេះ។ ប៉ុន្តែការសែត La Stampa ថាកីឡាករវ័យ 30 ឆ្នាំនេះ ពួកគេមិនបានជឿជាក់ថាគាត់ព្រមផ្លាស់ទៅ AC Milan នោះទេ ប៉ុន្តែពួកគេជឿជាក់គាត់នឹងទៅឱ្យ Chelsea ជំនួសវិញ ខណៈដែលគាត់ចង់ប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League ៕

ប្រភពពី៖ Metro