photo of Keisuke Honda
លោក Keisuke Honda

Keisuke Honda បានក្លាយជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិកម្ពុជា ដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយពេលដែលគេទើបតែចុះកុងត្រាជាកីឡាករក្លឹប Melbourne Victory នៅលីគកំពូលអូស្ត្រាលី។

វត្តមានរបស់ខ្សែបម្រើជម្រើសជាតិជប៉ុនរូបនេះ នឹងជួយឲ្យកម្ពុជាចំណេញប្រាក់ពលកម្មមួយចំនួន ពីការស្ម័គ្រចិត្តរបស់គេ។ កន្លងមកដូចជាជំនាន់លោក Leonardo សហព័ន្ធត្រូវចំណាយ១២០០០ដុល្លារក្នុងមួយខែ និងជំនាន់ Lee Taehoon ត្រូវចំណាយ៥០០០ដុល្លារក្នុងមួយខែ។ បើគិតជាប្រចាំឆ្នាំ សហព័ន្ធត្រូវចំណាយហោចណាស់៦០០០០ដុល្លារ និងរហូតដល់ជិត១៥០០០០ដុល្លារក្នុងមួយឆ្នាំ។ ចំណែក Honda គឺមកជួយកម្ពុជាពុំយកប្រាក់ឡើយ ប៉ុន្តែ FFC នឹងរ៉ាប់រ៉ងដល់ការធ្វើដំណើររបស់គេទៅមកកម្ពុជា។

photo of Keisuke Honda
លោក Keisuke Honda

ម្យ៉ាងវិញទៀត កម្រិតសមត្ថភាពនិងបទពិសោធន៍កម្រិតពិភពលោករបស់ Honda នឹងជួយបណ្តុះបណ្តាលយុវជនកម្ពុជាឲ្យកាន់តែប្រសើរ។ ជាក់ស្តែង គាត់បាននិយាយថា នឹងព្យាយាមបង្កើតរបៀបលេងល្អបំផុតមួយឲ្យកម្ពុជា។ មិនតែប៉ុណ្ណោះ ស្តង់ដារធ្វើការរបស់ជប៉ុន ដូចជាភាពជាអាជីព និងការគោរពពេលវេលាជាដើមគឺនឹងជួយឲ្យកម្ពុជាកាន់តែមានរបៀបរៀបរយ។

ចុងក្រោយគឺការផ្សព្វផ្សាយ ដែលប្រព័ន្ធពត៌មានកម្រិតពិភពលោកដូចជា The Sun, Fox Sport សុទ្ធតែបង្វែរការចាប់អារម្មណ៍មកដែនដីសុវណ្ណភូមិ។ ក្រៅពីនេះទៀត Honda ក៏សន្យាជួយណែនាំកម្ពុជាទៅអន្តរជាតិផងដែរ។ ជាក់ស្តែងកាលពីម្សិលមិញ គេបានដើរមើល និងស្តាប់គម្រោងអភិវឌ្ឍកុំព្យូរទ័រដំបូងគេនៅកម្ពុជា ឈ្មោះ Koompi ថែមទៀត។

Keisuke Honda គឺជាអ្នកគ្រប់គ្រងក្រុមជម្រេីសជាតិកម្ពុជា នៅថ្ងៃទី ១២ សីហា ២០១៨ | សណ្ឋាគារ ឡឺរ៉ូយ៉ាល់"…

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ಅವರಿಂದ ಈ ದಿನದಂದು ಪೋಸ್ಟ್ ಮಾಡಲಾಗಿದೆ ಶನಿವಾರ, ಅಗಸ್ಟ್ 11, 2018