តើកីឡាករនៅ Premier League ប៉ុន្មានភាគរយបានចាក់វ៉ាក់សាំងកូវីដ១៩?
នៅ English Premier League ត្រូវបានគេរាយការណ៍ថា ៩២% នៃកីឡាករ និងបុគ្គលិកការងារនៅតាមក្លឹបនីមួយៗ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩។ ក្នុងនោះអ្នកខ្លះទទួលបាន១ ដូស អ្នកខ្លះ ២ ដូស និងអ្នកខ្លះទៀតទទួលបាន ៣ ដូស។
ក្នុងចំណោម៩២% គឺមានកីឡាករចំនួន ៨៤ % ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង។ យ៉ាងណាព័ត៌មានស្ដីពីការចាក់វ៉ាក់សាំងទៅលើកីឡាករណាខ្លះ និងបុគ្គលិករូបណាខ្លះរបស់ក្លឹប ដែលបានចាក់វ៉ាក់សាំងនោះមិនត្រូវបានគេរាយការណ៍ឲ្យដឹងឡើយ។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០២២ តទៅការចេញផ្សាយទាំងអស់ស្ដីពីការចាក់វ៉ាក់សាំងកូវីដ ១៩ និងចេញរៀងរាល់១ខែម្ដង។
Premier League លើកទឹកចិត្តឲ្យកីឡាករទាំងអស់ និងបុគ្គលិករបស់ក្លឹបចូលរួមការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។ លីគបន្តធ្វើការជាមួយក្លឹបនានា ដើម្បីលើកទឹកចិត្តដល់ការចាក់វ៉ាក់សាំងក្នុងចំណោមកីឡាករ និងបុគ្គលិកក្លឹប៕