តើ ប៉ូលីស ឬ ថៃហ្គឺ ឡើងទៅជួបទ័ពវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup នៅរសៀលនេះ?
02 Sep 2018 - 15:24:35 SHARE

សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០២ ខែកញ្ញានេះ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់អង្គរថាយហ្គឺរ ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្ត ជួបជាមួួយ ក្រុមក្រសួងការពារជាតិ
ចំពោះការរៀបចំក្រុមទាំង២សុទ្ធតែពង្រឹងខ្លាំងដូចគ្នាដើម្បីត្រៀមនូវការបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ក្លឹប។ ការប៉ះគ្នា២ជើងក្នុងលីគ ក្រុមទាំង២ឈ្នះចាញ់ម្តងម្នាក់ ក្នុងនោះជើងទី១ ប៉ូលីសឈ្នះ ២-១ និងជើងទី២ ថៃហ្គឺ ឈ្នះ៣-១វិញ។ យ៉ាងណាក្តី បើមើលពីឆន្ទៈ យុវជនរបស់ថៃហ្គឺ បានបង្ហាញមហិច្ឋតាខ្លាំងជាងដើម្បីឡើងទៅប៉ះទ័ព។
កុំភ្លេចរង់ចាំទស្សនាទាំងគ្នាតើ អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក៏ អង្គរថាយហ្គឺរ ដែលអាចឡើងទៅកាន់ផ្តាច់ព្រ័ត្រ ពានសម្ដេចតេជោ ហ៊ុន សែន បាន? ការប្រកួតនឹងធ្វើឡើងនាល្ងាចនេះ ហើយនឹងមានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព