AFF Suzuki Cup 2018
AFF Suzuki Cup 2018

ការប្រកួតជើងទីមួយ វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018 បាន ឈានមកដល់ហើយ រវាងជម្រើសជាតិម៉ាឡេស៊ី ទល់នឹងជម្រើសជាតិវៀតណាម នៅឯកីឡដ្ឋាន Bukit Jalil វេលាម៉ោង ៧ និង ៤៥នាទីយប់ នៅរដ្ឋធានីកូឡាឡាំពួរ ។

AFF Suzuki Cup 2018
AFF Suzuki Cup 2018

ក្រុមទាំងពីរ ធ្លាប់ប្រកួតគ្នាម្តងរួចមកហើយ កាលពីវគ្គជម្រុះពូល ដោយកាលនោះ វៀតណាម បានយកឈ្នះ ២-០ នៅទឹកដីម៉ាឡេស៊ី កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា កន្លងទៅ ដែលជាប្រកួតបើកឆាក។កន្លងមក កាលពីឆ្នាំ ២០១៦ ពួកគេក៏ធ្លាប់ជួបគ្នាម្តងដែរ នៅវគ្គជម្រុះពូលដូចគ្នា ហើយកាលនោះ វៀតណាម ក៏បានយកឈ្នះ ដោយលទ្ធផល ១-០ ថែមទៀត។

AFF Suzuki Cup 2018
AFF Suzuki Cup 2018

អ្វីដែលជាការកត់សម្គាល់ គឺ ពួកគេមិនធ្លាប់ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រទេ ប៉ុន្តែធ្លាប់បានប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាច្រើនលើក ដោយក្នុងនោះចុងក្រោយគេបង្អស់នៅឆ្នាំ ២០១៤​ ដែលបានឃើញថា វៀតណាម យកឈ្នះ ម៉ាឡេស៊ី ២-១ នៅកូឡាឡាំពួរ តែត្រូវម៉ាឡេស៊ី បំបាក់ ៤ ទល់នឹង ២ វិញ នៅហាណូយ ៕