ការបង្ហាញទម្រង់លេងដល់ល្អនៅតង់ទី 2 របស់ខ្សែមប្រើ Paul Pogba បានជួយឱ្យក្រុម Man United វិលត្រឡប់មកកាន់ទឹកដីរបស់ខ្លួនវិញសម្បាយរីករាយ ។

photo of Paul Pogba
Paul Pogba of Manchester United

ពិតណាស់ ការប្រកួតលីកកំពូងអង់គ្លេស Premier League ក្នុង​ជំនួប​សប្ដាហ៍​ទី​32 យប់មិញនេះរវៀងក្លឹបយក្សអង់គ្លេស Manchester City vs Manchester United ខ្សែមប្រើ Pogba រកបានពីរគ្រាប់ម្នាក់ឯងនឹង Smalling រកបានមួយគ្រាប់ទៀត ។ ចំណែង Man City វិញ រកគ្រាប់បានដោយកីឡាករ Kompany និង Gundogan បាន​ស៊ុតម្នាក់មួយគ្រាប់ ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​មេឃ​ខៀវចាញ់​បិសាច​ក្រហម 3-2 ។

ខែ្សបំរើក្រុមបិសាចក្រហម Manchester United កីឡាករ Paul Pogba បានលើកឡើងថា រូបគេមិនចង់ឃើញ Manchester City លើកពានដោយស្វ័យប្រវត្តិ ពេលប៉ះជាមួយនឹងក្រុមរបស់ខ្លួននោះទេ។

ខ្សែបម្រើរូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «និយាយឱ្យត្រង់ទៅខ្ញុំមិនចង់ចាញ់ Man City ទេ ។ ខ្ញុំតែងតែគិតរហូតការចាញ់របស់ពួកយើងកាលពីឆ្នាំមុន ។ អ្នកគាំទ្ររបស់យើងនឹងរងគ្រោះបំផុត ប្រសិនបើពួកគេឈ្នះពានពេលបញ្ចប់ការប្រកួត ទល់នឹងពួកយើង។ ខ្ញុំមិនអាចឲ្យរឿងនេះ កើតឡើងបាននោះទេ» ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពិ៖ independent