cristiano ronaldo
cristiano ronaldo

Cristiano Ronaldo មិនបានចូលរួមក្នុងពិធីរបស់ FIFA ដែល Lionel Messi ឈ្នះពានកីឡាករល្អបំផុត FIFA Best Player of the Year កាលពីយប់មិញនោះទេ។

photo of Lionel Messi
Lionel Messi

ទោះយ៉ាងណា ក្រោយពិធីប្រកាសអ្នកឈ្នះពាននេះចប់បានប្រហែល ១០នាទី Ronaldo បានបង្ហោះរូបភាពអង្គុយអានសៀវភៅជាមួយកូននៅផ្ទះ ដោយភ្ជាប់ជាមួយសារដ៏មានអត្ថន័យនៅលើ Instagram ថា៖ “ភាពអត់ធ្មត់ និងការតស៊ូ គឺជាចរិកលក្ខណៈនៃភាពខុសគ្នារវាងអ្នកអាជីព និងអ្នកមិនមែនអាជីព។ អ្វីគ្រប់យ៉ាង ត្រូវចាប់ផ្តើមពីចំណុចតូចៗនៅថ្ងៃនេះ។ អ្នកមិនអាចធ្វើអ្វីៗបានទាំងអស់ទេ ប៉ុន្តែអ្នកអាចធ្វើអ្វីៗ ដើម្បីឲ្យសុបិនរបស់អ្នកក្លាយជាការពិត។ សូមចងចាំថា បន្ទាប់ពីពេលរាត្រី គឺតែងតែមានថ្ងៃរះ”៕