photo of CNCC
លោក ឈី កុលបុត្រា និង នាយកគ្រប់គ្រងក្របខណ្ឌ La Liga លោក Ivan Codina

លោក ឈី កុលបុត្រា ប្រធានការិយាល័យទីផ្សារ និង ផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការប្រកួតបាល់ទាត់ ជាតិកម្ពុជា (CNCC) បានជួបជាមួយលោក Ivan Codina នាយកគ្រប់គ្រងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនាថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។

ក្នុងឱកាសដ៏កម្រនេះ ភាគីទាំងពីរបានពិភាក្សាពីការផ្សព្វផ្សាយវិស័យបាល់ទាត់ និង ចែករំលែកព័ត៌មានពិសេសៗទៅវិញទៅមក។ លោក ឈី កុលបុត្រា បានឲ្យដឹងថា «វាជាឱកាសដ៏ល្អមែនទែនដែលយើងបានជួបជាមួយនាយកគ្រប់គ្រង La Liga ខាងអាស៊ីប៉ាស៊ីហ្វិក ហើយយើងបានពិភាក្សាគ្នាយ៉ាងរលូន និង បានចែករំលែកព័ត៌មានមួយចំនួនស្ដីពីការផ្សព្វផ្សាយបាល់ទាត់ហើយខ្ញុំសង្ឃឹមថា នៅពេលអនាគត យើងនឹងអាចមានកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យដ៏មានប្រជាប្រិយភាពមួយនេះ»។

photo of CNCC
លោក ឈី កុលបុត្រា និង នាយកគ្រប់គ្រងក្របខណ្ឌ La Liga លោក Ivan Codina

គួរដឹងដែរថា នាយកគ្រប់គ្រង La Liga និងសហការី ក៏បានជួបជាមួយថ្នាក់ដឹកនាំក្លឹប និង អ្នកគាំទ្របាល់ទាត់ផងដែរ ហើយក្របខណ្ឌកំពូលអេស្ប៉ាញ La Liga អាចនឹងមានការនាំយកកីឡាករកម្ពុជាមួយចំនួនទៅហ្វឹកហាត់ដកស្រង់បទពិសោធន៍នៅប្រទេសអេស្ប៉ាញទៀតផង៕

photo of CNCC
លោក ឈី កុលបុត្រា ប្រធានការិយាល័យទីផ្សារ និង ផ្សព្វផ្សាយព័ត៌មាននៃ CNCC