photo of Real Madrid
ក្រុម Real Madrid

ក្រុម Real Madrid កំពុងមានបញ្ហារបួសកីឡាករអស់ដល់ទៅ ៩នាក់ ត្រឹមរយៈពេលតែ ៤៧ថ្ងៃប៉ុណ្ណោះ។ James Rodriguez ជាកីឡាករចុងក្រោយ ដែលរងរបួស បន្ទាប់ពីរបួសកំភួនជើង កាលប្រកួតស្មើ Real Valladolid ចុង​សប្តាហ៍​កន្លង​ទៅ។

កីឡាករដែលរបួសទាំង៩នាក់នោះគឺ៖
១. Brahim Diaz របួសភ្លៅ កាលប្រកួតមិត្តភាព
២. Ferland Mendy របួសសាច់ដុំ កាលប្រកួតមិត្តភាព
៣. Luka Jovic របួសជង្គង់ កាលប៉ះ Atletico Madrid
៤. Marco Asensio របួសជង្គង់ កាលប៉ះ Arsenal
៥. Thibaut Courtois របួសកជើង
៦. Rodrygo Goes របួសភ្លៅ
៧. Eden Hazard របួសភ្លៅ
៨. Eder Militao កំពុងសម្រាកព្យាបាលជាមួយក្រុមគ្រូពេទ្យ
៩. James Rodriguez របួសកំភួនជើង៕