ក្លឹប Liverpool និង Manchester City នឹង​ត្រូវ​ប៉ះ​គ្នា​ដល់​ទៅ​២​ដង​ត្រឹម​រយៈពេល​៦​ថ្ងៃ​ បន្ទាប់​ពី​ពួក​គេ​​ចាប់​គូ​ជួប​​គ្នា​នៅ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​ពាន​ FA Cup។

Jurgen Klopp
Jurgen Klopp

ក្រុម​លោក Pep Guardiola បាន​ឈាន​ដល់​វគ្គ​ពាក់​​កណ្ដាល​​​ផ្ដាច់ព្រ័ត្រ ក្រោយ​យក​ឈ្នះ Southampton លិទ្ធផល ៤ ទល់នឹង ១ ខណៈ Liverpool ឈ្នះ Nottingham Forest ក្នុងលិទ្ធផល ១ ទល់នឹង ០។ ​ជុំ​បន្ទាប់ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី ១៦ ខែ មេសា ដែល​លេង​នៅ​ក្នុង​កីឡដ្ឋាន Wembley។

Liverpool និង Man City ក៏​ជា​​គូប្រជែង​គ្នា​សម្រាប់​ពាន Premier League រដូវ​កាល​នេះ​ដែរ។ ក្នុង​នោះ​តាម​កាល​វិភាគ​​ពួក​គេ​ត្រូវ​​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី ១០ ខែ មេសា នៅ​ក្នុង​កីឡដ្ឋាន Etihad។ នេះ​មាន​ន័យ​ថា ត្រឹម​រយៈពេល​​៦​ថ្ងៃ​ក្រុម​ខ្លាំង​ទាំង​ពីរ​​ត្រូវ​​លេង​ជាមួយ​គ្នា​ដល់​ទៅ​២​ដង។

មុន​ប៉ះ​គ្នា​លោក Jurgen Klopp បាន​និយាយ​ថា ទាំង​ Man City និង Liverpool សុទ្ធ​តែ​មិន​ចង់​ជួប​គ្នា ប៉ុន្តែ​​គ្រប់​យ៉ាង​ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ។ ប្រសិន​បើ​មិន​ចង់​ប៉ះ​គ្នា​នៅ​ជុំ​ដំបូង អញ្ចឹង​មាន​​តែ​ប៉ះ​គ្នា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ឬ​ផ្ដាច់ព្រ័ត្រ។ នេះ​ជា​រឿង​ធម្មតា​ទេ៕