photo of អង្គរថៃហ្គឺរ
អង្គរថៃហ្គឺរ នាំយកកីឡាករ២រូបពីសូលទីឡូ និងអ្នកចាំទីម្នាក់ពីព្រះខ័នរាជ
នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា នេះ ក្លិបបាល់ទាត់អង្គរថៃហ្គឺរ បានប្រកាសបង្ហាញសមាជិកថ្មី៣រូបត្រៀមរដូវកាល២០១៩ នៃក្របខណ្ឌកំពូល Metfone Cambodian League។
កីឡាករថ្មីទាំង៣រូបនោះ គឺ ឡុង ភារ៉ាត់ និង ជឿន ពិសិដ្ឋ ផ្លាស់ពីក្រុមរួមខេត្តសូលទីឡូអង្គរ និងអ្នកចាំទី យី ប៊ុនហេង អតីតសមាជិកថ្នាលយុវជនអាយុក្រោម១៩ឆ្នាំ ព្រះខ័នរាជស្វាយរៀង។
ឡុង ភារ៉ាត់
ឡុង ភារ៉ាត់
ភារ៉ាត់ បានផ្ដើមហ្វឹកហាត់បាល់ទាត់នៅថ្នាលយុវជនក្លិបភ្នំពេញក្រោន មុនទៅចូលរួមក្រុមធំវេស្ទើនភ្នំពេញរដូវកាល២០១៦ និងផ្លាស់ទៅក្រុមចំណូលថ្មីសូលទីឡូអង្គរនៅរដូវកាល២០១៨។
photo of យី ប៊ុនហេង
យី ប៊ុនហេង
ចំណែកអ្នកចាំទី យី ប៊ុនហេង ជាសមាជិកថ្នាលអាយុក្រោម១៩ឆ្នាំព្រះខ័នរាជស្វាយរៀង តែមិនធ្លាប់លេងក្នុងក្រុមធំទេ។
ជឿន ពិសិដ្
ជឿន ពិសិដ្
ដោយឡែក ជឿន ពិសិដ្ឋ តាមពិតទៅមិនមែនជាអ្នកថ្មីសុទ្ធសាធទេ។ អតីតសិស្សវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ធ្លាប់លេងនៅខេមបូឌានថៃហ្គឺរ (អង្គរថៃហ្គឺរបច្ចុប្បន្ន) នៅរដូវកាល២០១៧ និងផ្ទេរទៅកាន់គូប្រជែងរួមខេត្តសៀមរាប សូលទីឡូអង្គរ នៅឆ្នាំ២០១៨នេះ៕
អត្ថបទ៖ CNCC