Suzuki Cup
ថៃ ផ្តួល សិង្ហបុរី ៣-០ ឡើងទៅប៉ះ ហ្វ៊ីលីពីនឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ Suzuki Cup

ក្រុមជម្រើសជាតិថៃ ដណ្តើមបាន៣ពិន្ទុនៅក្នុងការប្រកួតចុងក្រោយប្រចាំពូល B នៃពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ ពីជ័យជម្នះ ៣-០ លើក្រុមសិង្ហបុរី និងជម្រុញមួយផ្នែកឲ្យហ្វ៊ីលីពីន ដែលស្មើឥណ្ឌូនេស៊ី ០-០ ឡើងវគ្គបន្តផងដែរ។

សរុបការប្រកួតក្នុងពូល ថៃ រកបាន១០ពិន្ទុ ខណៈដែលហ្វ៊ីលីពីនមាន៨ពិន្ទុឈរលេខ២។ ចំណែកនៅពូល A វៀតណាម លេខ១មាន១០ពិន្ទុ និងម៉ាឡេស៊ីមាន៩ពិន្ទុ។ ដូច្នេះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថៃ នឹងប៉ះ ម៉ាឡេស៊ី ស្របពេល វៀតណាម ប៉ះហ្វ៊ីលីពីន។

Posted by AFF Suzuki Cup on Sunday, 25 November 2018