photo of world cup
world cup : russia 5-0 saudi

នៅថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍ World Cup 2018 នេះ ក្រុម​បាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី បាន​ទទួល​ ៣ពិន្ទុនៅក្នុងពូល A ក្រោយ​ពីយក​ឈ្នះ​ក្រុម​អារ៉ាប៊ី សាអូឌីតក្នុងលទ្ធផល ៥ទល់នឹង ០ កាលពីយប់មិញនេះ។

ក្រុមម្ចាស់ផ្ទះរុស្ស៊ី បាននាំមុខក្រុមអារ៉ាប៊ី សាអូឌីតតាំងពីនាទីទី១២ដោយកីឡាករ Yury Gazinsky ដែលបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីដំបូងគេនៅក្នុងព្រឹត្តិការណ៍វើលខាប់នៅក្នុងឆ្នាំនេះ។ គ្រាប់ទី២រកបានដោយកីឡាករ Denis Cheryshev នៅនាទីទី៤៣ ចុងតុងទី១។ ចូលដល់តុងទី២ នានាទីទី៧១ កីឡាករ Artem Dzyuba រកបាន១គ្រាប់ទៀត ខណៈនាទីទី៩០ កីឡាករ Denis Cheryshev ស៊ុតចូល១គ្រាប់ មុនបន្ថែម១គ្រាប់ទៀតដោយកីឡាករ Aleksandr Golovin នៅនាទីបន្ថែម៩០+៣។ ជាលទ្ធផល រុស្ស៊ី បានបំបាក់អារ៉ាប៊ី សាអូឌីត៥ទល់នឹង០។

ចំណែកក្រុមអារ៉ាប៊ី សាអូឌីតវិញមិនសូវមានឱកាសច្រើនក្នុងការរកគ្រាប់បាល់ដូចរុស្ស៊ីនោះឡើយ។ អ្វីជាការកត់សម្គាល់ ក្រុមនេះលេងបានល្អតែនៅដើមតុងនីមួយៗតែប៉ុណ្ណោះ ។ លុះក្រោយមកកីឡាករអារ៉ាប៊ី សាអូឌីតហាក់ស្រុតស្រុះកម្លាំងដែលផ្តល់ជាឱកាសដល់ក្រុមរុស្ស៊ីក្នុងការទាត់យកឈ្នះតែម្តង។

photo of world cup
world cup : russia 5-0 saudi

សម្រាប់ថ្ងៃស្អែកមានការប្រកួតចំនួនរហូត៣គូ ដោយអេហ្ស៊ីបត្រូវប៉ះ អ៊ុយរ៉ុយហ្គាយដែលស្ថិតនៅពូល A ដូចគ្នា ហើយពូល B គឺម៉ារ៉ុក ប៉ះជាមួយអ៊ឺរ៉ង់ ស្របពេលគូជក់ចិត្តគឺ អេស្ប៉ាញ ប៉ះជាមួយព័រទុយហ្គាល់៕