Juventus បាន​ត្រឹម​ប្រកួត​ស្មើ​គ្នា ២-២ ទល់​នឹង Udinese ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្របខណ្ឌ Serie A កាល​ពី​យប់​មិញ ខណៈ Cristiano Ronaldo ជួប​រឿង​ស៊យ។

Cristiano Ronaldo
Cristiano Ronaldo

ក្នុង​ការ​ប្រកួត​ដែល Ronaldo អង្គុយ​ជា​កីឡាករ​បម្រុង ក្រុម​ភ្ញៀវ​ Juventus រក​បាន​២​គ្រាប់​នាំ​មុខ​ដោយ​កីឡាករ Paulo Dybala និង Juan Cuadrado។ យ៉ាង​ណា​ក្រុម​ម្ចាស់​ផ្ទះ​ក៏​​រក​បាន​២​គ្រាប់​សង​វិញ​ សម្រេច​ទី​ដោយ​កីឡាករ Robero Pereyra (ប៉េណាល់ទី) និង Gerard Deulofue។

នាទី​៩០+៤ Ronaldo ដែល​ប្ដួរ​ចូល​ជំនួស Alvaro Morata តែ​តបញ្ចូល​ទី​បាន​មួយ​គ្រាប់ រួច​ក៏​ដោះអាវ​រត់​អបអរ។ ប៉ុន្តែ​ក្រោយ​អាជ្ញាកណ្ដាល​​ពិនិត្យ VAR ឃើញ​ថា បាល់​នោះ​ Offside ក៏​សម្រេច​មិន​ឲ្យ​ចូល និង​ផ្ដល់​កាត​លឿង​ទៅ Ronaldo ដោយ​សារ​រឿង​ដោះអាវ៕