ថ្នាក់ដឹកនាំ​ក្លឹប West Ham បាន​សម្រេច​មិន​បណ្តេញ​គ្រូបង្វឹកលោក Mauel Pellegrini ចេញទេ អំឡុង​ការ​សម្រាក​ជា​អន្តរជាតិ​ បើទោះបីជា​ក្រុម​ West Ham លេង​៧ប្រកួត​មិនដែល​ឈ្នះ​សោះ​ នឹងខណ:​ក្រុមនេះ​ឈរនៅលេខរៀងទី​១៦​ ដែលជា​រឿង​ដ៏គួរ​ឲ្យ​ព្រួយ​បារម្ភក៏ដោយ។

photo of Mauel Pellegrini
​គ្រូបង្វឹកលោក Mauel Pellegrini

ក្លឹប West Ham នឹង​ផ្តល់​ពេល​វេលា​ដល់​លោក Pellegrini ដើម្បីស្តាទម្រង់លេង​ឡើង​វិញ​ បើទោះបីជា​មាន​សម្ពាធច្រើនធ្លាក់​លើ​អតីតគ្រូបង្វឹក​ដែល​ធ្លាប់​លើកពាន​ជើងឯក​ក្របខណ្ឌ​ EPL រូបនេះក៏ដោយ។

បួន​ប្រកួត​បន្ទាប់ ពួកគេ​ត្រូវជួបជាមួយ​ក្រុម Tottenham  Chelsea  Wolves និង​ក្រុម Arsenal ហើយ​លទ្ធផល​មិន​ល្អអាចនឹង​នាំឲ្យថ្នាក់ដឹកនាំចាត់វិធានការណ៍។

ជាលទ្ធផល​ក្លឹប West Ham ​មិនទាន់ឈ្នះ​ច្រើនលើកជាប់គ្នា​រួម​ទាំង​លទ្ធផល​ចាញ់​ក្រុម Oxford United ៤-០។ ការ​ជ្រើសរើស​កីឡាករ​ថ្មី​ក៏ជាបញ្ហាសម្រាប់ក្លឹបនេះផងដែរ៕