ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​គ្រាប់​បាល់​បាន​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម ​Sampdoria ​ក្នុង​លទ្ធផល ២-១ ​កាល​ពី​យប់មិញ​នេះ​។

 Cristiano Ronaldo
ខ្សែ​ប្រយុទ្ធ Cristiano Ronaldo
photo of Cristiano Ronaldo
ខ្សែ​ប្រយុទ្ធ Cristiano Ronaldo
​១​គ្រាប់​លោត​តែត​បញ្ចូល​ទី​យ៉ាង​ស្អាត​នេះ​ដែរ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ Ronaldo ​លោត​ខ្ពស់​ខ្លាំង​មែនទែន ដល់​ទៅ ២,៦​ម៉ែត្រ​ឯ​ណោះ។ ​ជាមួយ​ការ​លោត​បាន​យ៉ាង​ខ្ពស់​នេះ​ដែរ ​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ ​ស្ថិត​នៅ​លើ​លំហ ជាង​១,៥​វិនាទី​ថែម​ទៀត។ ​

ក្រោយ​ចប់​ការ​ប្រកួត ​បុរស​សង្ហា ​សង្សារ​ច្រើន​ខាង​លើ​នេះ​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​ប្រកួត​នេះ ​វា​ជា​ការ​ប្រកួត​ដ៏​លំបាក ​ប៉ុន្តែ​យើង​នៅ​តែ​យក​ជ័យជម្នះ​បាន។ ១​គ្រាប់​របស់​ខ្ញុំ​ពិត​ជា​ល្អ ​ហើយ​ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​ថែម​ទៀត​នៅ​ពេល​រក​គ្រាប់​បាល់​បាន​ហើយ​ក្រុម​ទទួល​បាន​ជ័យជម្នះ”៕