​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​ដាក់​លក់​ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho ​ក្នុង​តម្លៃ​ខ្លួន​តែ​២១​លាន​ផោន​ប៉ុណ្ណោះ​នា​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ។

Philippe Coutinho
Philippe Coutinho

​ក្រុម Barcelona ​បាន​ទិញ​កីឡាករ​ប្រេស៊ីល​ខាង​លើ​ពី​ក្រុម Liverpool ​មក​កាល​ពី​៣​ឆ្នាំ​កន្លះ​មុន ​ក្នុង​តម្លៃ​ខ្លួន​១៤៣​លាន​ផោន។ តែ​គួរ​ឱ្យ​សោកស្ដាយ ​Coutinho ​ធ្វើ​មិន​បាន​ល្អ​សោះ​រហូត​ដល់​ត្រូវ​ដាក់​ឱ្យ Bayern Munich ​ខ្ចី​ជើង ​ហើយ​ក្លឹប​​យក្ស​អាល្លឺម៉ង់​ក៏​មិន​ទិញ​ដាច់​ទៀត ​ត្រូវ​ត្រលប់​មក​លេង​នៅ Barcelona វិញ។ ​ចុង​ក្រោយ​នេះ ​មាន​បញ្ហា​ជង្គង់​រហូត​ដល់​វះកាត់​ថែម​ទៀត។

ដោយសារ​តែ​មិន​ស្ថិត​ក្នុង​បញ្ជី​ប្រើប្រាស់​របស់​លោក Ronald Koeman ​ផង​នោះ ទើប​បាន​ជា​អតីត​កីឡាករ Liverpool ​រូប​នេះ​ត្រូវ​បាន​ក្រុម​អ្នក​មាន​បុណ្យ​ដាក់​លក់​ហើយ។ ប្រភព​នៅ​អេស្ប៉ាញ ​បាន​បញ្ជាក់​ថា​តម្លៃ​ខ្លួន​របស់​គេ​ត្រឹម​តែ​២១​លាន​ផោន​ប៉ុណ្ណោះ ដូច្នេះ​ក្លឹប​ណា​ដែល​ផ្ដល់​ប៉ុណ្ណឹង ដឹង​តែ​ទទួល​បាន​រូបគេ​ទៅ​លេង​នៅ​រដូវ​កាល​ក្រោយ​ហើយ៕