ទិត្យ ឌីណា ចេញពី អគ្គស្នងការនរគរបាលជាតិ ទៅចូលរួមជាមួយ វិសាខា

ខ្សែបម្រើឆ្នើមរបស់ជម្រើសជាតិកម្ពុជា កីឡាករ ទិត្យ ឌីណាបានចាកចេញពីក្លឹបអគ្គស្នងការនគរបាលជាតិហើយបានទៅចុះកុងត្រាជាមួយក្លឹបជើងខ្លាំងចំណូលថ្មីតែខ្លាំង វិសាខាក្រោយចប់ការប្រកួតលីកកំពូលកម្ពុជាជើងទី១ហើយរូបគេអាចជួយក្លឹបលេងនៅជើងទីដែលនឹងចូលមកដល់នៅសប្ដាហ៍នេះបាន។
ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះលេងឲ្យក្លឹបប៉ូលិស១០ឆ្នាំមកហើយពោលតាំងពីឆ្នាំ២០០៨ មកម្ល៉េះដោយបង្ហាញខ្លួនឲ្យក្លឹបបាន ៤១១ប្រកួតរកបាន៧៣គ្រាប់។ រូបគេក៏ជាខ្សែបម្រើជម្រើសជាតិកម្ពុជាផងដែរដោយបង្ហាញខ្លួនបាន ២៩ប្រកួតរកបាន២គ្រាប់។

លោក ហុក សុជីវ័ន គ្រូបង្គោលក្លិបវិសាខា ប្រាប់ CNCC ថា ការផ្ទេរ ទិត្យ ឌីណា ពីអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីពង្រឹងតំបន់បម្រើកណ្ដាលឲ្យកាន់តែល្អក្នុងការប្រកួតប្រជែងពានរង្វាន់ Metfone Cambodian League និង ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៨។
