កាលពីម្សិលមិញនេះខ្សែប្រយុទ្ធ Harry Kane បានចុះកិច្ចសន្យាថ្មីរយៈពេល 6ឆ្នាំទៀតជាមួយ Tottenham Hotspur រហូតដល់ឆ្នាំ2024 ។

Harry Kane ចុះកុងត្រាថ្មីជាមួយ Tottenham Hotspur

ពិតណាស់ កិច្ចសន្យាមុនរបស់ខ្សែប្រយុទ្ធវ័យ 24ឆ្នាំរូបនេះត្រូវផុតសុពលភាពនៅឆ្នាំ2024 ដោយគេទទួលបានថ្លៃនឿយហត់ជាង 10ម៉ឺនផោនក្នុងមួយសប្ដាហ៍។

ក្រុម Real Madrid បានព្យាយាមចែចូវតួអង្គសំខាន់ពីររូបពីក្រុម Tottenham ដោយមានទាំងគ្រូបង្វឹក Mauricio Pochettino និងខ្សែប្រយុទ្ធ Harry Kane ប៉ុន្តែអ្នកទាំងពីរបានយល់ព្រមចុះកុងត្រាថ្មី ជាមួយក្លឹបមាន់ខ្នាយមាស ដោយកុងត្រារបស់ពួកគេគឺមានរយៈពេលរហូតដល់ឆ្នាំ2024 ឯណោះ៕

ប្រភពពី៖ Sky Sport