ខ្សែប្រយុទ្ធសញ្ជាតិប៊្រេស៊ីល Neymar បានបន្តកិច្ចព្រមព្រៀងជាមួយក្រុម Paris Saint Germain នេះបើតាមគេហទំព័រផ្លូវការរបស់ក្លឹបបានឲ្យដឹងថារយៈពេលនៃកិច្ចព្រមព្រៀងថ្មីមានរហូតដល់ឆ្នាំ ២០២៥ ។

Neymar
Neymar

បច្ចុប្បន្នកីឡាករវ័យ ២៩ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាអាចរកបានប្រហែល ៣០ លានផោនក្នុងមួយឆ្នាំបន្ទាប់ពីបង់ពន្ធនិងមិនរាប់បញ្ចូលប្រាក់រង្វាន់ ។

Neymar
Neymar

អតីតកីឡាកររបស់ក្លិប Santos លីករបស់ប្រ៊េស៊ីលគឺ Neymar J.r បានចាក់ចេញពី Barcelona មកចូលរួមជាមួយក្រុមអ្នកមានបារាំង PSG ក្នុងឆ្នាំ ២០១៧ ដោយតម្លៃកបពពក ២២២ លានផោនបំបែកកំណត់ត្រាកីឡាករថ្លៃជាងគេលើលោក ។ 

Neymar
Neymar

គាត់បានឈ្នះជើងឯកលីកបារាំង ៣ ដងជាមួយក្រុមប៉ារីសនិងបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ ២០២០ មួយលើកផងដែរ ។ កីឡាករសញ្ជាតិប្រេស៊ីលលេង ១១២ ប្រកួត ឲ្យ PSG ដោយស៊ុតបញ្ចូលទីបាន ៨៥ គ្រាប់និង Assist អោយមិត្តរួមក្រុម ៥១ លើក ។