ទីបំផុតរកឃើញក្រុមទាំង៧ មកពីទ្វិបផ្សេងគ្នា ដែលមកប្រកួតប្រជែងពាន FIFA Club World Cup

ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់អាជីពជើងឯកពិភពលោកឆ្នាំ២០១៨ (FIFA Club World Cup) នេះ នឹងត្រូវធ្វើឡើងនៅទីក្រុង Abu Dhabi ស្ថិតក្នុងប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី ១២ ដល់ ២២ ខែធ្នូ ឆ្នាំ២០១៨នេះ។ ហើយមានក្រុមចំនួន៧ ត្រូវចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ ក្រោយឆ្លងកាត់វគ្គជម្រុះជាច្រើន។
ដោយក្រុមទាំង ៧ នោះរួមមាន ៖
១- ក្រុមតំណាងឲ្យទ្វីបអឺរ៉ុបគឺ Real Madrid របស់អេស្ប៉ាញជាម្ចាស់ពាន UEFA Champions League។
២- Kashima Antlers របស់ជប៉ុនតំណាងឲ្យទ្វីបអាស៊ី។
៣- Espérance de Tunis របស់ទុយនីស៊ីតំណាងឲ្យទ្វីបអាហ្វ្រិក។
៤- Guadalajara របស់ម៉ិកស៊ិក តំណាងឲ្យអាមេរិកខាងជើង។
៥- River Plate របស់អាហ្សង់ទីន ម្ចាស់ពាន Copa Libertadores តំណាងឲ្យអាមេរិកខាងត្បូង។
៦- Team Wellington មកពីនូវែលសេឡង់ តំណាងឲ្យទ្វីបអូសេអានី។
៧ Al-Ain របស់អារ៉ាប់រួម បាន១កៅអីនឹងគេដែរ ដោយសារជាក្រុមម្ចាស់ផ្ទះ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅក្រុម Real Madrid ជាម្ចាស់ពានរង្វាន់មួយនេះ ក្រោយយកឈ្នះក្រុមខ្លាំងមកពីជប៉ុន Kashima Antlers ដោយបាល់ប៉េណាល់ទីទាំងប្រផិតប្រផើយ ៕