អ្នកចាំទី Kepa Arrizabalaga ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លិបតោខៀវ Chelsea ហើយ។
Kepa Arrizabalaga
Kepa Arrizabalaga
Kepa បានផ្ទេរពីក្លិប Athletic Bilbao នៅប្រទេសអេស្ប៉ាញមកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ៨០លានអឺរ៉ូ (ឬប្រមាណ ៩០លានដុល្លារ) ប៉ុន្តែមកទល់ពេលនេះហើយ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅតែដណ្ដើមតំណែងជាអ្នកចាំទីដៃទី១មិនបាន។
Kepa បានចូលលេងតែ៥ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះគឺ Champions League ១ប្រកួត និង Premier League ៤ប្រកួតខណៈដែលលោក Thomas Tuchel ទុកចិត្តលើ​​​ការលេងរបស់ Edouard Mendy ជាអ្នកចាំទីដៃទី១ច្រើនជាងគេ។
យ៉ាងណាមិញ បើសិន Kepa Arrizabalaga សម្រេចចិត្តចាកចេញមែននោះ Chelsea ទំនងជាមិនឃាត់ឃាំងគេនោះឡើយ៕