photo of Euro 2024
អាល្លឺម៉ង់ ទទួលបានសិទ្ធធើ្វជាម្ចាស់ផ្ទះបាល់ទាត់ Euro 2024

នៅទៅបំផុត ប្រទេសអាល្លឺម៉ង់ បានយកឈ្នះតួកគី ដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 បន្ទាប់ពីទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនជាងបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីស នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

ប្រទេស​ទាំងពីរ​បាន​ធ្វើ​បទ​បង្ហាញ​ដេញ​​ថ្លៃ​ចុង​ក្រោយ មុន​ពេល​ការ​បោះឆ្នោត​ធ្វើ​ឡើង​ក្នុង​ទីក្រុង Nyon ប្រទេស​ស្វីស។ ការ​ឈ្នះ​នេះ​មាន​ន័យ​ថា អាល្លឺម៉ង់​នឹង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ Euro ជា​លើក​ដំបូង​​ក្នុង​នាមជា​ប្រទេស​រួបរួម​គ្នា ដោយ​ឆ្នាំ​១៩៨៨​អាល្លឺម៉ង់​ខាង​លិច​​ជា​អ្នក​រៀបចំ​​។

photo of Euro 2024
អាល្លឺម៉ង់ ទទួលបានសិទ្ធធើ្វជាម្ចាស់ផ្ទះបាល់ទាត់ Euro 2024

សម្រាប់​ទួរគី​មិន​ដែល​ស្គាល់​ជាតិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន​ព្រឹត្តិការណ៍​អន្តរជាតិ​ម្ដង​ណា​ទេ។ ក្នុង​ឆ្នាំ​២០០៨ ២០១២ និង​២០១៦ អាល្លឺម៉ង់​​ក៏​បាន​ដាក់​ឈ្មោះ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ Euro ដែរ តែ​បរាជ័យ។

Euro 2024 នឹងត្រឡប់ទៅធ្វើនៅប្រទេសតែមួយវិញ បន្ទាប់ពី Euro 2020 ត្រូវបានធ្វឡើងនៅប្រទេសច្រើនគ្នាក្នុងទ្វីប អឺរ៉ុប ដោយមាន ២៤ក្រុមលេងក្នុងជុំផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ជាម្ចាស់ជើងឯកកាលឈ្នះម្ចាស់បារាំង កាលឆ្នាំ២០១៦ កន្លងទៅ។

photo of Euro 2024
អាល្លឺម៉ង់ ទទួលបានសិទ្ធធើ្វជាម្ចាស់ផ្ទះបាល់ទាត់ Euro 2024

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង ធ្វើឡើងចន្លោះ World Cup ២ឆ្នាំ នឹងត្រូវបានរៀបចំ ឡើងនៅចន្លោះខែមិថុនា និងខែកក្កដា ដោយមាន៥១ប្រកួត ក្នុងចំណោម ២៤ក្រុមចូលរួម និងប្រើពេលវេលាប្រកួត រយៈពេល ៣២ថ្ងៃ៕

photo of Euro 2024
Euro 2024