photo of Alisson Becker
Liverpool ទិញបានអ្នកចាំទីប្រេស៊ីល Alisson Becker ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក

ក្លិបបាល់ទាត់ Liverpool បានប្រកាសជាផ្លូវការក្នុងការនាំចូលអ្នកចាំទីសញ្ជាតិប្រេស៊ីល Alisson Becker លេងនៅក្លិប AS Roma និងព្រមព្រៀងលើកិច្ចសន្យារយៈពេល ៦ឆ្នាំ ក្នុងតម្លៃខ្លួន ៦៥ លានផោន ស្មើនឹង ៨៥លានដុល្លារអាមេរិច ។

កីឡាករ​រូបនេះ​បាន​ចុះ​កុងត្រា​រយៈពេល​វែង​មួយ​នៅឯ​កីឡដ្ឋាន Anfield ក្រោយពី​ត្រូវបាន​បញ្ចុះបញ្ចូល​ឲ្យ​ជ្រើស​រើសយក​ក្លិប Liverpool ដោយ​មិត្ត​រួម​ក្រុម​ប្រេ​ស៊ី​ល Roberto Firmino និង​ការ​តេ​តាម​ទូរស័ព្ទ​ពី​លោក Jurgen Klopp ដែលជា​គ្រូបង្វឹក។

Liverpool បាន​ឲ្យ​ដឹង​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា កីឡាករ​វ័យ២៥ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា​រយៈពេល​វែង​ជាមួយនឹង​ក្រុម​ហង្ស​ក្រហម ក្រោយពី​ទទួល​ការត្រួតពិនិត្យ​សុខ​ភព​និង​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ​នៅឯ​ទីលាន​ហ្វឹកហាត់ Melwood នៅថ្ងៃនេះ។

ក្លិប Roma បានប្រកាស​ពី​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​សម្រាប់ Alisson ដែល​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុងប្រទេស​រុស្ស៊ី។ ក្លិប​របស់​ក្របខ័ណ្ឌ Serie A មួយ​នេះ បាន​ឲ្យ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ ” ក្លិប AS Roma អាច​ប្រកា​សបាន Alisson Becker បាន​បំពេញ​ការផ្ទេរ​រ​សប់​គេ​ទៅកាន់​ក្លិប Liverpool ក្នុងការ​ផ្ទេរ​មួយ​ដែល​អាច​នឹងមាន​តម្លៃ​ខ្លួន​ដល់​ទៅ៧២,៥លាន​អឺរ៉ូ “។

Liverpool នឹងហោះហើរទៅកាន់សហរដ្ឋអាមេរិច នៅចុងសប្តាហ៍នេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ International Champions Cup ៣ប្រកួត ខណៈដែល Alisson ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយមិត្តរួមក្រុមរបស់ខ្លួនផងដែរ ដែលមានទាំងមិត្តរួមសញ្ជាតិ Roberto Firmino ផងដែរ ៕

photo of Alisson Becker
Alisson Becker