ក្រុមតោខៀវ Chelsea បានត្រឹមស្មើក្នុងទឹកដីខ្លួនឯង ១ទល់នឹង១ជាមួយនឹងក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champion League វគ្គ១៦ក្រុមចុងក្រោយជើងទី១ នាកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ។

photo of Chelsea vs Barcelona
ការប្រកួតរវាង Chelsea និង Barcelona កាលពីយប់មិញនេះ

នៅក្នុងតង់ទី១មិនមានក្រុមណាអាចរកគ្រាប់បាល់បានឡើយ បើទោះ Barca គ្រប់គ្រងបាល់ដល់ទៅ៧០%ក្តី ខណៈ Willian ស៊ុតប៉ះបង្គោលទីចំនួន២លើកផងដែរ។ លុះចូលដល់តង់ទី២ ខែ្សបម្រើឆ្នើម Willian ស៊ុតបញ្ចូលទីពីចម្ងាយបំប៉ោងសំណាញ់ទីបានមុនឲ្យក្រុមលោក Anotonio Conte នៅនាទី៦២ ប៉ុន្ដែនៅក្នុងនាទី៧៥ កីឡាករកំពូល Lionel Messi ធ្វើការវាយបកបានសម្រេចមួយគ្រាប់វិញ ជួយឲ្យក្រុមភ្ញៀវតាមបានស្មើ ដោយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។ សម្រាប់ជំនួបជើងទី២នឹងធ្វើឡើងនៅទឹកដី Camp Nou វិញម្តងនៅថ្ងៃទី១៤ ខែមិនា ខាងមុខនេះវិញម្តង។ ដូច្នេះការកាត់សេចក្តីរវាងក្រុមទាំង២ ពោលគឺ ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា នាវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត្រ

ហើយនេះគឺជាការបំបែកកំណត់ត្រាខ្លួនឯង របស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនព្រោះ៨ប្រកួតកន្លងមក Messi មិនដែលស៊ុតបញ្ចូលទី Chelsea បានទេ។

Willian of celsea
ខែ្សបម្រើឆ្នើម Willian
photo of Lionel Messi
Messi អាចស៊ុតបញ្ចូលទី Chelsea