ទីបំផុត Saka អាចញញឹមបានវិញហើយ ក្រោយឃើញរូបភាពភ្ញាក់ផ្អើលទាំងនេះនៅ Arsenal
Bukayo Saka បានទទួលសារលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រ Arsenal បន្ទាប់ពីគេត្រឡប់មកកាន់ក្លឹបជាលើកដំបូងចាប់តាំងពីមានការរើសអើងពូជសាសន៍អំឡុងពេលអង់គ្លេសចាញ់នៅ Euro។

កីឡាករវ័យ១៩ឆ្នាំជាតារាវ័យក្មេងលេចធ្លោម្នាក់ក្នុងក្រុមជម្រើសជាតិអង់គ្លេស និងបានជួយក្រុមឡើងដល់ផ្ដាច់ព្រ័ត្រកម្មវិធី Euro ២០២០។ ប៉ុន្តែដោយសារតែគេទាត់ប៉េណាល់ទីបាល់ចុងក្រោយមិនចូលទល់នឹងអ៊ីតាលី ទើបធ្វើឲ្យមានការរើសអើងពូជសាសន៍កើតឡើង។
កត្តានឿយហត់នៅជម្រើសជាតិ Arsenal បានបន្ថែមថ្ងៃសម្រាកឲ្យ Saka ហើយពួកគេបានប្រមូលសារលើកទឹកចិត្តពីអ្នកគាំទ្រដើម្បីបិទនៅជញ្ជាំងរបស់ក្លឹប។ នៅពេលដែល Saka ត្រឡប់មកកាន់ក្លឹបជាលើកដំបូង គេភ្ញាក់ផ្អើលនិងបង្ហាញស្នាមញញឹមជាថ្មីក្រោយឃើញសារជាច្រើនលើជញ្ជាំង។
សារធំមួយបានសរសរភ្ជាប់ជាមួយរូបទង់ជាតិអង់គ្លេសថា គេចង់បានអាវរបស់ Saka។ Saka ក្រោយបានអានសារមួយចំនួន គេពិតជាសប្បាយចិត្តមិនដឹងត្រូវអរគុណដោយរបៀបណាទេ ហើយចង់ប្រមូលសារទាំងនោះទៅផ្ទះទៀតផង៕