ទីបំផុតខ្សែប្រយុទ្ធ Fernando Torres រកក្លឹបថ្មីបានហើយគឺក្លឹប Sagan Tosu នៅក្នុងក្របខណ្ឌបាល់ទាត់កំពូលរបស់ជប៉ុន។

Fernando Torres
Fernando Torres

គួរតែដឹងហើយខ្សែប្រយុទ្ធសញ្ចាតិអេស្ប៉ាញរូបនេះ ចុះកុងត្រារយៈពេល 18ខែជាមួយក្លិបជប៉ុនមួយនេះ ក្រោយពីរូបគេបានចាកចេញពីក្លឹប Atletico Madrid តាំងពីរដូវកាលបានបញ្ចប់នៅចុងខែឧសភាកន្លងទៅ។

អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool និង Chelsea រូបនេះក្រោយចុះហត្ថលេខារួចលោកនិយាយថា៖ ខ្ញុំមានក្លឹបអឺរ៉ុបទាក់ទងជាខ្លាំងក្រោយខ្ញុំប្រកាសចាក់ចេញពី Atletico ប៉ុន្តែខ្ញុំមិនដែលគិតអំពីការទៅលេងនៅទ្វីបអឺរ៉ុបទៀតនោះទេ។ ខ្ញុំចង់បានការប្រកួតប្រជែងថ្មីសំរាប់អាជីពរបស់ខ្ញុំ ជាពិសេសរឿងប្លែកដែលខ្ញុំចង់ធ្វើក្នុងពិភពបាល់ទាត់ ៕

ប្រភពពី៖ BBC