photo of Tottenham
ទីបំផុត Tottenham យកឈ្នះ Bayern Munich ដោយបាល់ប៉េណាំងទីលើកពាន Audi Cup

Tottenham បានបញ្ចប់ការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលមុនដោយការស៊ុតបាល់ប៉េណាល់ទី ៦:៥ ឈ្នះក្រុម Bayern Munich ក្នុងវគ្គផ្តាច់ព្រ័ត្រ Audi Cup បន្ទាប់ពីលទ្ធផល ២-២ ។ក្រុម Spurs បាននាំមុខ ២-០ ដោយកីឡាករ Erik Lamela និង Christian Eriksen។

ប៉ុន្តែក្រុម Bayern Munich បានវាយបក ២គ្រាប់មកវិញដោយ កីឡាករវ័យក្មេង Jann-Fiete Arp និង Alphonso Davies។ បញ្ចប់លទ្ធផលស្មើគ្នា២:២ ដូច្នេះ តម្រូវអោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ខណៈ Tottenham ធ្វើបានសម្រេចក្នុងលទ្ធផល ៦:៥។

ជាជ័យជំនះ ទី២ របស់ Tottenham ក្រោយផ្តួលជើងខ្លាំង Real Madrid ១ថ្ងៃ ពោលគឺកាលពីថ្ងៃអង្គារក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតមិត្តភាព នៅកីឡាដ្ឋាន Allianz Arena មុនពេលមកជួបក្រុម Bayern Munich ។