ទីបំផុត Van de Beek បានចូលលេងពេញ ៩០នាទី ឲ្យក្រុមថ្មីរបស់គេហើយ
14 Feb 2022 - 04:27:45 SHARE
អ្នកចាត់ការរបស់ក្រុម Everton លោក Frank Lampard បានបង្ហាញការកោតសរសើរទៅកាន់ Donny van de Beek ជាខ្លាំង បន្ទាប់ពីខ្សែបម្រើសញ្ជាតិ ហូល្លង់ រូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងការប្រកួតដែលក្រុម ស្ករគ្រាប់ ទទួលជ័យជម្នះទៅលើក្រុម Leeds United ក្នុងលទ្ធផល ៣ ទល់នឹង ០ កាលពីយប់មិញ។

ជាការពិតណាស់ កាលពីទីផ្សារដោះដូរកីឡាករខែ មករា ដែលទើបបិទបញ្ចប់ថ្មីៗនេះ Everton បានខ្ចីជើង Van de Beek ពី Manchester United រយៈពេលកន្លះរដូវកាល។ យ៉ាងណាមិញ សម្រាប់ខ្សែបម្រើវ័យ ២៤ ឆ្នាំ អំឡុងពេលស្នាក់នៅទឹកដី Old Trafford រូបគេពុំសូវទទួលបានឱកាសបង្ហាញខ្លួនប៉ុន្មានទេ និងជារឿយៗលេងត្រឹមតួនាទីជាកីឡាករបម្រុងប៉ុណ្ណោះ។
លោក Lampard បានមានប្រសាសន៍លើកសរសើរពី Van de Beek យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា Donny van de Beek គាត់ពិតជាអស្ចារ្យណាស់។ របៀបដែលគាត់លេងនៅទឹកដីខ្លួនឯងកាលពីយប់មិញ មើលទៅស្ងប់ស្ងាត់ និង ឆ្លាតវ័យមែនទែន គាត់គឺអស្ចារ្យណាស់។
ខ្ញុំគិតថា គាត់អាចលេងនៅតំណែងផ្សេងបាន នោះហើយជាមូលហេតុដែលខ្ញុំសម្រេចចិត្តផ្ទេរយកគាត់យ៉ាងលឿន…”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព