photo of វិសាខា
កែវ សុខផេង និង​ សុខ សុវណ្ណា ទៅ​ចូល​រួម​​ក្លិប​ចំណូល​ថ្មី វិសាខា
តាមលិខិតជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា បានចេញផ្សាយកាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៨នេះ បានឲ្យដឹងថា លីគកំពូលកម្ពុជា ដែលកំពុងដំណើរការរដូវកាល ២០១៨ នឹងបើកទីផ្សារដោះដូរកីឡាករ លើកទីពីរ នៅថ្ងៃទី ១៥ ខែ មិថុនា ខាងមុខនេះ។
សម្រាប់ការប្រកួតជុំទី១ សប្តាហ៍ទី៨ បានបញ្ចប់ជាស្ថាពរ ខណ:ដែលក្រុមការពារជើងឯក បឹងកេត កំពុងឈរកំពូលតារាង ដោយលើស ១ពិន្ទុ ពីក្រុមលេខ២ ណាហ្គាវើល ។​ ការប្រកួតនៅក្របខណ្ឌកំពូលកម្ពុជា បច្ចប្បន្នមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដោយក្រុមថ្មី វិសាខា ដែលទើបតែឡើងមកមែនតែ មិនអាចប្រហែសបាននោះទេ ហើយពេលនេះកំពុងឈរលេខ៣ ទៀតផង ស្របពេលដែលក្រុមជើងឯក ៦ សម័យកាល ភ្នំពេញក្រោន ស្ថិតនៅលេខ៤ ។
ក្នុងលិខិតនោះផងដែរ ក៏បានបញ្ជាក់ថា ក្លិបអាចចុះឈ្មោះកីឡាករ ដែលមានសញ្ជាតិកម្ពុជា ចំនួន ៣រូប និង បរទេស ចំនួន ០៣រូប ដូចគ្នា ខណៈដែលទីផ្សារដោះដូរកីឡាករ នឹងត្រូវបិទទ្វារវិញនៅថ្ងៃទី ២៩ ខែ​ មិថុនា ឆ្នាំ ២០១៨ ពោលគឺមុនសប្តាហ៍ទី ១២ ចាប់ផ្តើម សម្រាប់ វិសាខា បានផ្លាស់ប្តូកីឡករក្នុងស្រុក ២រូប រួចហើយ រួមមាន កែវ សុខផេង នឹង សុខ សុវណ្ណ៕
photo of CNCC
សេចក្តីបករកាសរបស់ សហព័ន្ធរៀបចំការប្រកួតកម្ពុជា (CNCC)