photo of AFF Suzuki Cup 2018
AFF Suzuki Cup 2018៖ ទីម័រខាងកើត ៣-១ ប្រ៊ុយណេ

ក្រុមជម្រើសជាតិទីម័រខាងកើតបានយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ​ ក្នុងលទ្ធផល៣ទល់១នាការប្រកួតវគ្គជម្រុះជុំដំបូងក្នុងកីឡដ្ឋាន Kuala Lumpur Football Stadium ប្រទេសម៉ាឡេស៊ី។

បីគ្រាប់របស់ក្រុមទីម័ររកបានដោយកីឡាករ Henrigue Martins ២គ្រាប់នាទី២៨ និងនាទី៣២ហើយមួយគ្រាប់ទៀត រកបានដោយកីឡាករ Silveiro Garcia នៅនាទី៩១។ ចំណែកមួយគ្រាប់របស់ក្រុមប្រ៊ុយណេរកបានដោយកីឡាករ Azwan Ali Rahman នាទី៥៧។

photo of AFF Suzuki Cup 2018
AFF Suzuki Cup 2018៖ ទីម័រខាងកើត ៣-១ ប្រ៊ុយណេ

លទ្ធផលនេះទីម័រខាងកើតបានចំណេញគ្រាប់បាល់២គ្រាប់រួមទាំងជ័យជម្នះហើយការប្រកួតជើងទី២នឹងធ្វើឡើងនៅទីក្រុង បង់ដាសេរីបេហ្គាវ៉ាននៅសប្ដាហ៍ក្រោយ ខណៈទីម័រទប់ត្រឹមស្មើក៏អាចឡើងទៅវគ្គចែកពូលបានដែរ៕